ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី ក្រើនរំលឹកថា៖ «ការយល់ដឹងពីប្រវត្តិសាស្ត្រមិនត្រឹមតែប្រាប់យើងថាយើងជានរណានោះទេ តែថែមទាំងបង្រៀនយើងឱ្យចេះការពារសន្តិភាព និងជាតិមាតុភូមិពីសោកនាដកម្មនានាទៅថ្ងៃអនាគត»
កំពង់ស្ពឺ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានក្រើនរំលឹក និងជំរុញយ៉ាងទទូចដល់ក្មួយៗសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សាមេរៀនប្រវត្តិសាស្ត្រ ដោយចាត់ទុកមុខវិជ្ជានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងការពារមាតុភូមិទៅថ្ងៃអនាគត។ ការថ្លែងសារដាស់តឿននេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួនពីរទីតាំងក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងច្បាស់ ជាពិសេសចំពោះមុខសិស្សានិសិស្សដែលនឹងក្លាយជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខថា “ការរៀនមេរៀនប្រវត្តិសាស្ត្រ មិនមែនត្រឹមតែដើម្បីប្រឡងយកសញ្ញាបត្រនោះទេ ប៉ុន្តែវាជាការរៀនដើម្បីឱ្យស្គាល់ច្បាស់ពីអត្តសញ្ញាណ ភូមិសាស្ត្រ និងសាវតារបស់ជាតិយើង”។ “ការយល់ដឹងស៊ីជម្រៅពីប្រវត្តិសាស្ត្រ នឹងជួយឱ្យយុវជនចងចាំនូវការលះបង់ និងពលិកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងវីរជនជំនាន់មុន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ រំដោះប្រទេសពីរបបខ្មៅងងឹតខ្មែរក្រហម រហូតទទួលបានសន្តិភាពពេញលេញ។ ស្មារតីចងចាំនេះហើយ ដែលនឹងក្លាយជាមូលដ្ឋាន និងជាខែលដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការត្រៀមខ្លួនការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិកុំឱ្យធ្លាក់ក្នុងសោកនាដកម្មសារជាថ្មី។” ឯកឧត្តមបានបន្ថែម។
ទន្ទឹមនេះ ឯកឧត្ដមបានរំលឹកពីគុណតម្លៃនៃស្នាដៃរបស់បុព្វបុរស ដូចជាលោកតាក្រមង៉ុយ និងសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានចងក្រងជាសៀវភៅជាដើម និងបានបន្ថែមថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជំរុញការចែកចាយសៀវភៅអប់រំទាំងនេះ ដើម្បីជាទុនកសាងសីលធម៌ អត្តចរិត និងបញ្ញាស្មារតីរបស់យុវជន ឱ្យស័ក្ដិសមជាសសរទ្រូងនៃប្រទេសជាតិ។
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣