ព័ត៌មាន
ក្រសួងមុងារសាធារណៈ៖ រយៈពេលជាង៥ខែឆ្នាំនេះ មន្រ្តីរាជការដែលមក បំពេញការងារតាមក្រសួងស្ថាប័នមានចំនួន ៩៥%
នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថាមន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។ទាំងនេះជាលទ្ធផលដ៏គួរឱ្យកោតសរសើរនិងស្ញប់ស្ញែង ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ទៅលើការពង្រឹងអភិបាលកិច្ចដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ដែលជួយដល់ការសម្រេចចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣