ព័ត៌មាន
កម្ពុជាបេ្តជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅនៃការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩
ញូវយ៉ក, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងក្នុងព្រឹត្តិការណ៍ពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPoA for LDCs) ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពេញទំហឹងរបស់កម្ពុជាក្នុងការអនុវត្ត DPoA និងការសម្រេចឱ្យបាននូវការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីចំណាត់ថ្នាក់ LDC នៅឆ្នាំ២០២៩។
ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និងគោលនយោបាយជាតិ ដើម្បីគាំទ្រដល់អន្តរកាលនេះ រួមទាំងការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ឯកឧត្តមក៏បានអំពាវនាវឱ្យមានសាមគ្គីភាពអន្ដរជាតិជាថ្មីនិងភាពជាដៃគូកាន់តែរឹងមាំ ជាពិសេសចំពោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ភាពធន់នឹងអាកាសធាតុ និងការគាំទ្រដល់អន្តរកាលដោយរលូន។



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣