ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋឱ្យបានជាប់ជាប្រចាំ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីខេត្តតាកែវ ដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់ពីរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលប្រតិភូចលនាស្ត្រីខេត្តតាកែវ បានអញ្ជើញមកសិក្សាស្វែងយល់ពីរដ្ឋសភា និងបានឆ្លៀតឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមចលនាស្ត្រីខេត្តតាកែវ ដែលសម្រេចបានលទ្ធផលជាទីគាប់ចិត្តនៅក្នុងការបំពេញការងារ ទាំងការងាររដ្ឋបាលតាមស្ថាប័ន មន្ទីរ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋ ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋជាប់ជាប្រចាំ ស្របតាមស្មារតីគោលការណ៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេផ្តល់អាទិភាពខ្ពស់បំផុតចំពោះសុខទុក្ខ និងបញ្ហាជីវភាពប្រជាពលរដ្ឋ។

នៅក្នុងឱកាសដ៏រីករាយ និងស្និទ្ធស្នាលជាទីបំផុតនេះ សម្តេចប្រធានរដ្ឋសភាបានចែករំលែកនូវសភាពការណ៍ពិភពលោក និងសង្គមជាតិជាច្រើនជាមួយប្រតិភូស្ត្រីខេត្តតាកែវ ពិសេសបានជម្រាបពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត មានភាពវៀងវៃ ម៉ឺងម៉ាត់ ដឹកនាំប្រទេសជាតិ កសាងបាននូវភាពធន់ជាតិ ពង្រឹងនូវវប្បធម៌សាមគ្គីជាតិ យកឈ្នះបានឧបសគ្គនានាដែលកំពុងប្រឈម ទាំងបញ្ហាសកលដែលកំពុងស្មុគស្មាញ និងការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យជាតិកម្ពុជា។ សម្តេចធិបតី បានប្រែក្លាយឧបសគ្គនៅក្នុងការកសាងភាពធនរបស់ជាតិទំាងវិស័យសេដ្ឋកិច្ច និងយោធា។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងរឹងមាំ កំពុងឈានឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ចំណែកស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មកម្លេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជា បានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។
នៅក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា៖ «យើងត្រូវរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត “មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”»។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត និងយោធាគ្រប់រូបភាព តាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។ បេសកកម្មការទូតរបស់កម្ពុជាកំពុងមានប្រៀបលើពួកឈ្លានពាន។ ដូច្នេះកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕





ដោយសារតួនាទីស្ត្រីសំខាន់នៅក្នុងសង្គម សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា សំណូមពរដល់ប្រតិភូស្ត្រីខេត្តតាកែវ ត្រូវបន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមព របស់ប្រជាពលរដ្ឋ ពិសេសបន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក ជាដើម៕
-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា7 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី