ព័ត៌មាន
សាលារៀនចំនួន១៥ទីតាំងនៅមូលដ្ឋានខណ្ឌដង្កោបានទទួលជីប្រភេទទឹកចំនួន១ម៉ឺន៥លីត្រពីសប្បុរសជនដើម្បីប្រើប្រាស់ស្រោចស្រព និងថែទាំដំណាំកសិកម្មក្នុងសាលារៀន
ភ្នំពេញ៖ សាលារៀនវិទ្យាល័យ, អនុវិទ្យាល័យ និង សាលាបឋម សរុបចំនួន១៥កន្លែង នៅក្នុងមូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលអំណោយសប្បុរសធម៌ ជី ប្រភេទជាទឹក ពីក្រុមហ៊ុនដាវីស៊ីអេចចំនួន ១,៥០០០ លីត្រ សម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រព និងថែទាំដំណាំកសិកម្មផងដែរ ក្នុងបរិវេណសាលា។
ការទទួលនៅអំណោយរបស់សប្បុរសជន កាលពីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួម លោក ឌី ពុទ្ធារ័ត្ន នាយករង កម្មវិធីកសាងអង្គការមហាជន ស្ថិតនៅវិទ្យាល័យទួលអំពិល ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយវិទ្យាល័យ ,អនុវិទ្យាល័យ និង សាលាបឋមនីមួយៗ គឺទទួលបាន ជី ប្រភេទទឹក ចំនួន ១០០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រព និងថែទាំដំណាំកសិកម្មក្នុងសាលា។
ក្នុងនោះផងដែរដោយមានការយកចិត្តទុកដាក់ របស់ក្រុមហ៊ុន បានចាត់ក្រុមការងារដឹក ជី ប្រភេទទឹក ទាំងនោះដាក់តាមសាលានីមួយៗ តាមចំនួនកំណត់ ដល់គោលដៅដោយផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់សាលាផងដែរ។
ជាចុងក្រោយ នាឪកាសនោះ លោកនាយករងបានគាំទ្រ សកម្មភាពទាំងនេះ និង គាំទ្រ រួមចំណែកលើកកម្ពស់សកម្មភាពសាលាបៃតង ការអប់រំផ្នែកកសិកម្ម និង ការត្រៀមខ្លួនរបស់សាលារៀនសម្រាប់ការប្រកួតប្រជែង សួនបន្លែ នាពេលខាងមុខ៕
អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣