ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពសមិទ្ធផលនិងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រយៈពេល៦ ឆ្នាំ២០២៦
(ភ្នំពេញ): អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៦ រយៈពេលមួយព្រឹកពេញនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺ អេដស៍រាជធានី ខេត្តទាំង២៥ អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលចំនួនសរុប១៨០រូប ។
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី ១ នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ពីរ៖ ទី១ គឺដើម្បីពិនិត្យនិងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺ អេដស៍សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៦, ទី២ គឺដើម្បីប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីគ្រប់អ្នកចូលរួម។តាមរបៀបវារៈកិច្ច ប្រជុំនេះក៏មានបទបង្ហាញចំនួន៣ ៖ទី១. បទបង្ហាញស្តីពីសេចក្តីព្រាងស្តីពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេច ចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៥” ។ទី២ បទបង្ហាញស្តីពី ផែនការយុទ្ធសាស្ត្រជាតិឆ្លើយតប នឹងមេរោគអេដស៍និងជំងឺអេដស៍ក្នុងវិស័យសុខាភិបាល ។ទី៣. បទបង្ហាញស្តីពី “ការចូលរួមរបស់គម្រោងមូលនិធិសកល ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម វិធីអេដស៍ ឆ្នាំ២០២៣-២០២៨ ។ជាចុងក្រោយគឺការអនុម័តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៦ ផងដែរ ។
ក្នុងខណះជាអធិបតីបើកកិច្ចប្រជុំនេះឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រសាសន៍ដោយវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងជ្រាល ជ្រៅជូនចំពោះគ្រប់ក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ព្រមទាំងអង្គការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានរួមសហការ និងប្រឹងប្រែងយ៉ាងសកម្មក្នុងការឆ្លើយ តបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ឯកឧត្តមបន្តថា
តាម រយៈការរួមចំណែកដ៏មានតម្លៃនេះ បានធ្វើឱ្យកម្ពុជាទទួលបានការប្រកាសទទួលស្គាល់ពីUNថាជាប្រទេសទីមួយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលសម្រេចបានគោលដៅ៩៥- ៩៥- ៩៥មុនកាលកំណត់របស់អង្គការសហប្រជាជាតិ (UNAIDS)។
ឯកឧត្តមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏ឧត្តុង្គឧត្តមនេះ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងចូលរួមអនុវត្ត “គោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៤-២០២៨” ស្របតាមស្មារតីនៃលិខិតលេខ ៩២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមនឹងសេចក្តីជូនដំណឹងលេខ ២១៣ សជណ.សសចុះ ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩ របស់រាជរដ្ឋា ភិបាលកម្ពុជា។បន្ថែមលើនេះ តាមរយៈការទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់លើសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ។ ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កិច្ចសហការអន្តរវិស័យ និងការសម្របសម្រួលរវាងក្រសួង-ស្ថាប័ន ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ នឹងកាន់តែមានភាពស៊ីជម្រៅ និងដោះស្រាយបានទាន់ពេលវេលា។ដោយយន្តការនេះនឹងធានាថាការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ត្រូវបានបញ្ចូលទៅក្នុងផែនការសកម្មភាពអាទិភាពនៅគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន។
សូមជម្រាបថា រហូតមកដល់ពេលនេះនៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ដែលមាន គោលនយោបាយ ចំនួន៧ និងវិធានការចំនួន ៥៣ ជាលទ្ធផលបានបង្ហាញ ថានៅថ្នាក់ជាតិមានក្រសួង-ស្ថាប័នចំនួន ៣០ បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះក្រសួង- ស្ថាប័នចំនួន២៥ បានរៀបចំ និងបញ្ចូលផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងផែនការស្នូលរបស់ក្រសួង-ស្ថាប័នខ្លួន ដែលក្នុងនោះមានចំនួន១៥ បានទទួលការអនុម័តថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។បន្ថែមពីលើនេះក្រសួងសុខាភិបាលដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ជាសេនាធិការ បាននិងកំពុងរៀបចំនូវឯកសារស្តីពីទិសដៅនៃការអនុវត្តកម្មវិធីដោយភ្នាក់ងារ មិនមែនរដ្ឋ (Non-State Actor) ដែលជាផ្នែកដ៏សំខាន់មួយទៀត ក្នុងការជួយបំពេញចន្លោះប្រហោង និងចំណុចខ្វះខាតនៃថវិកាដើម្បីអនុវត្តបំពេញសកម្មភាពដែលនៅសេសសល់ឱ្យបានគ្រប់ជ្រុងជ្រោយ ៕ អត្ថបទ៖ភារម្យ












-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព