ព័ត៌មាន
កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ មានទំហំទឹកប្រាក់សរុបចំនួន ២៥ ពាន់លាន យ៉េន ត្រូវជាប្រមាណជាង ១៧១ លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាជាមួយលោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។
ចំពោះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម មានទឹកប្រាក់
ចំនួនជាង ១ ពាន់លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧,៥ លានដុល្លារអាម៉េរិក) ។ គម្រោងនេះមានគោលបំណង លើកកម្ពស់សមត្ថភាព របស់គ្រូបង្រៀន ដែលបានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យនៅក្នុងខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និង ឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដែលមានស្រាប់ ទៅជាវិទ្យាស្ថាន គរុកោសល្យ ដោយធ្វើការសាងសង់អគារថ្មីចំនួន២ខ្នងរួមមាន៖ អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់ ។
ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) មានទឹកប្រាក់ចំនួនជាង ២៤ ពាន់លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ១៦៣,៨ លានដុល្លារ អាម៉េរិក)។ គម្រោងនេះមានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន២រួមមាន៖ អនុគម្រោង រលាំងជ្រៃ និងអនុគម្រោងកណ្ដាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល ដែលនឹងចូលរួមចំណែកដល់ ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្រប ខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។ ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធសាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ ។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន, គម្រោងសហប្រតិបត្តិការអាទិភាពថ្មីៗជាច្រើនទៀត ស្រប់តាមគោលនយោបាយ និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សា ក៏ដូចជាដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន7 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា