ព័ត៌មាន
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយវិស័យឯកជន ជាពិសេស សាកលវិទ្យាល័យ ដែលមានជំនាញវិស្វកម្មសំណង់ រួមគ្នាពង្រឹងគុណភាពសំណង់ ឆ្លើយតបនឹងតម្រូវក្នុងស្រុក និងការប្រកួតប្រជែងក្នុងតំបន់ ក្នុងពេលបច្ចុប្បន្ន ហើយក៏ស្របនឹងការរីកចម្រើនឥតឈប់ឈរ នៃវិស័យសំណង់នៅកម្ពុជា ។
ការរួមគ្នាពង្រឹងគុណភាពវិស័យសំណង់នេះ គឺធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី “បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យន័រតុន ដែលមានការចូលរួមពីមន្ត្រី និងអ្នកនាញ រួមទាំងនិស្សិតរៀនជំនាញវិស្វកម្មសំណង់ ក៏ដូចជាផ្នែកឯកជនមួយចំនួនទៀត ដែលមានអាជីវកម្មលើវិស័យនេះ ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញមកពីតាមសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ។
ឯកឧត្តមបណ្ឌិត ម៉ុម មុនី អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សម្រាប់បញ្ហាពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជា គឺពិតជាមានកើតឡើង ដែលបញ្ហានេះ ក្រសួងរៀបចំដែនដី គឺបាននិងកំពុងខិតខំដោះស្រាយ តាមរយៈការពង្រឹងគុណភាព និងសុវត្ថិភាព ។
ឯកឧត្តមបានបន្តថា ចំពោះបញ្ហាដែលមានការជួបប្រទះនោះ គឺមានករណីស្រុត ប្រេះនិងសន្តិសុខការដ្ឋានជាដើម ដែលជាបញ្ហាដែលត្រូវដោះស្រាយ ។ ដូចនេះសិក្ខាសាលានៅថ្ងៃនេះ ដែលមានសហការគ្នារវាងក្រសួងជំនាញ និងវិស័យឯកជន ពិតជាមានសារសំខាន់ ព្រោះបានបង្ហាញថា គ្រប់អ្នកពាក់ព័ន្ធកំពុងយកចិត្តដោះស្រាយបញ្ហានានា ដែលកំពុងកើតឡើងលើវិស័យសំណង់ ។
ចំណែកលោកសាស្ត្រាចារ្យ សៀង ពៅ ជំនាញផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាល័យន័រតុន និងអ្នកធ្វើការងារលើវិស័យសំណង់ លើកឡើងថា ការពង្រឹងគុណភាពគ្រឹះ និងមេកានិចដី គឺពិតជាកត្តាដ៏សំខាន់ ដើម្បីឲ្យវិស័យសំណង់នៅកម្ពុជា កាន់តែមានទំនុកចិត្តពីអ្នកវិនិយោគពីក្រៅប្រទេស ហើយការពង្រឹងសមត្ថភាពវិស្វករសំណង់ គឺកាន់តែធ្វើឲ្យកម្ពុជាមានឱកាសប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់ ។
លោកបណ្ឌិត លឹម សុខតៃ ព្រឹទ្ធបុរសកិត្តិយស នៃសាកលវិទ្យាល័យន័រតុន លើកឡើងថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយនៅទូទាំងប្រទេស ឃើញការសាងសង់អគារលំនៅឋាន អគារពាណិជ្ជកម្ម ស្ពាន ផ្លូវហាយវេ កន្លែងឧស្សាហកម្ម អាកាសយានដ្ឋាន កំពង់ផែ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ នៅពីក្រោយរចនាសម្ព័ន្ធជោគជ័យនីមួយៗ មានប្រព័ន្ធគ្រឹះ ដែលត្រូវបានរចនាឡើង ដើម្បីផ្ទេរបន្ទុកទៅដីដោយសុវត្ថិភាព និងធានាបាននូវស្ថិរភាពរយៈពេលវែង ។
លោកបានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាស្ពានរវាងចំណេះដឹងសិក្សា និងការអនុវត្តឧស្សាហកម្ម ។ កម្មវិធីនេះ មានបង្ហាញនិស្សិត អំពីបញ្ហាប្រឈមបច្ចុប្បន្ន បច្ចេកវិទ្យាថ្មីៗ និងទស្សនៈវិជ្ជាជីវៈ ដែលមិនអាចចាប់យកបានពេញលេញនៅក្នុងសៀវភៅសិក្សាជានិច្ច ៕អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល