ព័ត៌មាន
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា រុស្ស៊ី-កម្ពុជា នៅតែបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធលើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិ, ការផ្តល់ជំនួយ និងបច្ចេកទេសអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការដោះដូរពាណិជ្ជកម្ម និងវិនិយោគ លើវិស័យកសិកម្ម និងថាមពល ស្របពេល រុស្ស៊ី បានប្រារព្វខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងរុស្ស៊ីកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
លោក អាណាតូលី បូរ៉ូវីក ថ្លែងដូចនេះ ធ្វើឡើងក្នុងសិន្នសិទសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ស្តីពី លទ្ធផលគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នៅស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា។ លោកបញ្ជាក់ទៀតថា រុស្ស៊ីបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើគ្រប់វិស័យ។ ជាក់ស្តែង រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាឱ្យបានលម្អិតអំពីការផ្គត់ផ្គង់ ជី រ៉ែ ផលិតផលការពាររុក្ខជាតិ ថ្នាំពេទ្យសត្វ និងវ៉ាក់សាំងការពារសត្វ ជាមួយកម្ពុជា នាពេលខាងមុខ។
លោកបន្តទៀតថា ការបណ្តុះបណ្តាលធនធានមនុស្សតែងតែមានតួនាទីពិសេសក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជាង ៧ ទសវត្សរ៍ កន្លងមក ពលរដ្ឋកម្ពុជាមានចំនួនជាង ៨០០០ នាក់ ត្រូវបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី ដែលពួកគេបានបន្តរួមចំណែកយ៉ាងសំខាន់ប្រកបដោយផ្លែផ្កាក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។ បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យរុស្ស៊ី និងអាហារូបករណ៍ចំនួន ៦៣ បានផ្តល់ជូនដល់ប្រទេសកម្ពុជាសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។
ចំពោះវិស័យការពារជាតិ លោកបញ្ជក់ថា រុស្ស៊ី តែងតែចាត់ទុកកម្ពុជាជាដៃគូរមួយដ៏សំខាន់ក្នុងវិស័យការពារជាតិ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងសមត្ថភាពយោធា ហើយ វិស័យថាមពលវិញ រុស្ស៊ីក៏បានត្រៀមរួចរាល់សម្រាប់ផ្តល់ជូនកម្ពុជាតាមតម្រូវការ ប្រសិនបើមានការស្នើសុំពីភាគីកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ វិញ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រុស្ស៊ីកំពុងតាមដានស្ថានភាព យ៉ាងយកចិត្តទុកដាក់ ដោយរុស្ស៊ីជឿជាក់ថា ការសម្រេចបាននូវសន្តិភាពរយៈពេលវែងនឹងអាស្រ័យទៅលើការស្តារឡើងវិញនូវទំនុកចិត្តរវាងភាគីកម្ពុជា និងថៃ។ ជាមួយគ្នានេះ បញ្ហាព្រំដែន គឺមិនប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់រុស្ស៊ីនៅកម្ពុជានោះទេ ដោយប្រទេសរុស្ស៊ី បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយកម្ពុជាក្នុងរយៈពេលវែង៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល