ព័ត៌មាន
សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជាកំពុងទទួលរងឥទ្ធិពល
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។
សម្តេច បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ត្រៀមមធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបំរុងស្បៀងនិងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។
តាមការផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា បាតុភូតអាកាសធាតុមួយដែលត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ គឺ បាតុភូត «អែលនីញ៉ូ» (El Niño) ដែលជាទូទៅតែងតែនាំមកនូវសីតុណ្ហភាពកាន់តែហួតហែង លក្ខខណ្ឌស្ងួតហួតហែងអូសបន្លាយពេល របបទឹកភ្លៀងធ្លាក់ចុះ និងការកើនឡើងនូវហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។
ទោះបីជាយើងមិនអាចទប់ស្កាត់បាតុភូត អែលនីញ៉ូ មិនឱ្យកើតឡើងបានក៏ដោយ ប៉ុន្តែយើងអាចត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតនេះបាន។ ការត្រៀមលក្ខណៈទុកជាមុន គឺជាបន្ទាត់ខណ្ឌចែករវាងការរងគ្រោះថ្នាក់ និងភាពធន់មាំ។
បាតុភូត អែលនីញ៉ូ បានដាស់តឿនយើងថា ភាពធន់នឹងអាកាសធាតុត្រូវតែចាប់ផ្តើមជាយូរណាស់មកហើយ មុនពេលដែលរលកកម្តៅដំបូងបង្អស់មកដល់។ រាល់ដើមឈើដែលយើងដាំ រាល់អគ្គិភ័យដែលយើងបង្ការ រាល់ទឹកមួយលីត្រដែលយើងសន្សំសំចៃ និងរាល់ផ្នែកនៃធម្មជាតិដែលយើងការពារ សុទ្ធសឹងតែជួយពង្រឹងសហគមន៍របស់យើងឱ្យកាន់តែរឹងមាំ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣