ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ ដូច្នេះដើម្បីមានភាពធន់ក្នុងការប្រកួតប្រជែង គឺមានតែការជំរុញបង្កើនគុណភាពផលិតផលក្នុងស្រុកប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារកម្ពុជា ជាសមាជិក WTO ដូច្នេះមិនអាចបិទទំនិញរបស់ប្រទេសណាមួយមិនឲ្យចូលកម្ពុជាទាំងស្រុងនោះទេ ប្រសិនបើធ្វើបែបនេះ ទំនិញរបស់កម្ពុជា ក៏មិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានដូចគ្នា។ ដូច្នេះដើម្បីទប់ទល់នឹងការប្រកួតប្រជែង SMEs ត្រូវពង្រីកខ្លួនបន្ថែមទៀត កុំនៅទ្រឹងមួយកន្លែង ដោយត្រូវបង្កើនការជឿទុកចិត្តពីអតិថិជន។
យើងមិនអាចដាក់បម្រាមការនាំចូលទំនិញនោះឡើយ ព្រោះយើងជាសមាជិក WTO ។ បើយើងដាក់បម្រាមមិនឱ្យស៊ីម៉ងត៍គេចូល គេក៏មិនឱ្យស៊ីម៉ងត៍យើងចូលដែរ ព្រោះតាមរបាយការណ៍ស៊ីម៉ងត៍របស់ យើងមិនត្រឹមតែផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកទេ ថែមទាំងនាំចេញទៅក្រៅដែរ ដែលមានចំនួនប្រមាណពីរម៉ឺនឯណោះ។ នេះជាការប្រកួតប្រជែងទីផ្សារសេរី។ ហើយខ្ញុំជឿថាប្រជាពលរដ្ឋយើង ងាកមកគាំទ្រផលិតផលក្នុងស្រុក អាចបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួននៅឆ្នាំនេះ ដោយសារមានរឿងព្រំដែន ប៉ុន្តែបើចង់ឱ្យមាននិរន្តរភាពនៃការគាំទ្រ ទាល់តែផលិតផលក្នុងស្រុក មានគុណភាព មានតម្លៃសមរម្យ អាចជំនួសការនាំចូលបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា ទៅថ្ងៃខាងមុខ ផលិតផលនឹងមានដាក់ផ្លាកសញ្ញាកម្ពុជា ដែលផលិតនៅកម្ពុជា មិនមែនផលិតនៅក្រៅស្រុកនោះទេ។ សម្ដេចធិបតី បានណែនាំឲ្យបន្ដយកចិត្តទុកដាក់ពង្រឹងគុណភាព និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈពលរដ្ឋងាកមកគាំទ្រច្រើនផលិតផលក្នុងស្រុកនៅពេលនេះ បើទោះជាសម្ដេចបានកត់សម្គាល់ថា ផលិតផលមួយចំនួនដែលផលិតនៅក្នុងស្រុក គឺមិនទាន់មានលទ្ធភាពដើម្បីធានាដល់ការផ្គត់ផ្គង់នៅឡើយទេ ដូច្នេះរដ្ឋត្រូវគិតគូរជួយលើការងារនេះ៕
អត្ថបទ៖ វ៉ាន់







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣