ព័ត៌មាន
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តពង្រឹងកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយនគរបាលសាធារណៈរដ្ឋកូរ៉េ
ភ្នំពេញ៖ក្រោយបញ្ចប់ដំណើរអញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល០២ថ្ងៃរួចមក គណៈស្នងការរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ក៏សម្រេចបាននូវលទ្ធផល ក៏ដូចជាផ្លែផ្កាវិជ្ជមានច្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង០២ ។
ដំណើរអញ្ជើញទៅចូលរួមវេទិកាសន្និសិទ ក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូលនោះ ដឹកនាំគណៈប្រតិភូស្នងការរាជធានី ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញទៅតាំងពីថ្ងៃទី២៣ និងបានធ្វើមាតុប្រទេសមកវិញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ ។
ការអញ្ជើញចូលរួមក្នុងវេទិការសន្និសិទដ៏មានសារៈសំខាន់ខាងលើ គឺធ្វើឡើង តបតាមការអញ្ជើញរបស់ ឯកឧត្តម Park Jeong-bo ស្នងការនៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
លទ្ធិផលដែលគណៈស្នងការរាជធានីភ្នំពេញទទួលបាន រដ្ឋធានីសេអ៊ូល នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយឧបករណ៍សម្ភារៈបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។
រដ្ឋធានីសេអ៊ូលនឹងបន្តយកចិត្តទុកគាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ ។ ក្នុងនោះដែរ នគរបាលរាជធានីភ្នំពេញ ក៏ទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC ។
ខណៈវេទិកាសន្និសីទ ICPC ជាការរៀបចំលើកទី១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឯកឧត្តម Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ក៏បានស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា ផងដែរ ។
គួរបញ្ជាក់ថា ក្នុងវេទិកាសន្និសីទ ICPC លើកទី១ខាងលើនេះ មាន០៧ប្រទេសចូលរួម ក្នុងនោះរួមមាន ៖ កម្ពុជា ,កូរ៉េខាងត្បូង ,ចិន ,ហ្វីលីពីន ,អ៊ូបេគីស្ថាន ,វៀតណាម ,ហូឡង់ និងអង្គការដៃគូអន្តរជាតិមួយចំនួនទៀតផងដែរ ។
គោលបំណងសំខាន់ នៃវេទិការនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរដ្ឋ/រាជធានីជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស ៕លីហេង







-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត