ព័ត៌មាន
សម្ដេចតេជោ បញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន៥ចំណុច ជូនជនរួមជាតិ ក្នុងឱកាសខួប៧៥នៃការបង្កើតគណបក្ស
ភ្នំពេញ៖ តាមរយៈសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, ក្នុងនាមប្រមុខបក្សសម្ដេចបានបញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥ចំណុចជូនជនរួមជាតិក្នុងឱកាសខួប៧៥ នៃការបង្កើតគណបក្ស។
តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការរំឭកខួបទី ៧៥ នៃការបង្កើតគណបក្សប្រជាជន កម្ពុជា សម្ដេចបញ្ជាក់ជូនជនរួមជាតិនូវជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដូចតទៅ៖
១- គណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ គណបក្សប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរព
ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែង ច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។
២- គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។ កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែង នោះ។ ក្នុងន័យនេះ យើងអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយនេះ គណបក្សគាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់ ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។
៣- គណបក្សប្រជាជនកម្ពុជា គាំទ្រការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីកសាងសង្គមមួយ ប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។
៤- ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប ខិតខំលើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន របស់ជាតិយើង ឆ្លើយតបនឹងសំណូមពរនៃសភាពការណ៍ជាតិ និងការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ ដើម្បីការពារមាតុភូមិ និងសម្រេចទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ក្នុងស្មារតីនេះ សូម បងប្អូនជនរួមជាតិ បន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់ អាវុធកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីមាតុភូមិជាទីស្នេហាស្មើជីវិតរបស់យើង។ ក្នុងស្មារតីនេះដែរ យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា។
៥- ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ប្រកាន់ខ្ជាប់ ប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស ខិតខំបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម និងចូលរួមសកម្មក្នុងការអនុវត្តកម្ម វិធីនយោបាយរបស់គណបក្សឱ្យបានសម្រេចជោគជ័យ៕








-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព