ព័ត៌មាន
នាយទាហានខ្មែរពីររូបទៀត បានបញ្ចប់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ី
នាយទាហានខ្មែរចំនួនពីរនាក់ទៀត បានបញ្ចប់ការសិក្សាអនុបណ្ឌិតយោធា ដោយជោគជ័យពីបណ្ឌិតសភាយោធាជាន់ខ្ពស់ មីខាយឡូវស្កាយា ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី បន្ទាប់ពីពួកគេទាំងពីរនាក់ បានខិតខំតស៊ូរៀនសូត្រអស់រយៈពេល៦ឆ្នាំលើជំនាញយោធាអាជីព ខណៈសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជានោះ។
យោងតាមផេកហ្វេសបុកផ្លូវការរបស់សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី ដែលបាន បង្ហោះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា សូមអបអរសាទរ ដល់លោក ប្រុស រដ្ឋា និងលោក អូន ភក្ត្រា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យសភាយោធា មីខាយឡូវស្កាយា សហព័ន្ធរុស្ស៊ី ដោយជោគជ័យរយៈពេល៦ឆ្នាំជាស្ថាពរ។
សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី បានគូសបញ្ជាក់ថាសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក៏បានជូនពរដល់នាយទាហានទាំងពីររូបខាងលើនេះឲ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិផងដែរ។
សូមបញ្ជាក់ថាបណ្ឌិត្យសភាមីខាយឡូវស្កាយា គឺជាស្ថាប័នយោធាជាន់ខ្ពស់ និងចំណាស់មួយរបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨២០ ដោយមានឯកទេសក្នុងការបណ្តុះបណ្តាលមន្ត្រីយោធាលើជំនាញសំខាន់ៗជាច្រើនទាំងផ្លូវគោក អាកាស និងទឹក។
សូមរំលឹកផងដែរថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦នេះនាយទាហានខ្មែរជាច្រើននាក់បានបញ្ចប់អនុ បណ្ឌិតយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ី ដោយក្នុងនោះមានជំនាញជាច្រើនដូចជា ជំនាញការពារអាកាស,ជំនាញថតដ្រូនពីលើអាកាស និងនាញផែនទីព័ត៌មានភូមិសាស្ត្រជាដើម៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣