ព័ត៌មាន
បណ្តាគណបក្សនយោបាយលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកកម្ពុជាក្នុងការរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
បណ្តានយោបាយបានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់គណបក្សប្រជាជនកកម្ពុជា ដែលបានរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ និងបានកសាងប្រទេសតាំងពីផេះផង់រហូតមកដល់ពេលនេះមានការរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ ចំណែកការងារការទូតវិញ គឺគណបក្សប្រជាជនកម្ពុជាបានធ្វើការងារការទូតទទួលបានជោគជ័យយ៉ាងធំធេង ជាពិសេសការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅលើសកលលោកមានទំនាក់ទំនងល្អ និងបណ្តាប្រទេសនានាបានផ្តល់ជំនួយមកកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយវិស័យការងារទូតក៏មានការរីកចំរើនធំធេងផងដែរ។

ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា ក្រោយពីបានស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខួប៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា គឺសូមគាំទ្រទាំងស្រុងចំពោះសារដ៏មានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ។ ហើយគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសតាំងពីបាតដៃទទេ គឺឃើញថាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការផ្សះផ្សាបង្រួបបង្រួមជាតិមិនឲ្យមានការបែកបាក់។ ហើយទោះបីប្រទេសជាតិមានសង្គ្រាមពីការឈ្លានពានពីបរទេស ក៏សម្តេចបានខិតខំប្រឹងប្រែងបញ្ជៀសនូវការបង្ហូរឈាមដើម្បីអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ហើយសម្តេចបានធ្វើឲ្យពិភពលោកទទួលស្គាល់ស្នាដៃដឹកនាំប្រទេសរបស់សម្តេច។ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីបាតដៃទទេរហូតមកដល់ពេលនេះបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរបានថ្លែងថា ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានមើលឃើញពីគុណតម្លៃនៃការរំដោះជាតិនិងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ហើយក្រោយពីសម័យរំដោះជាតិ និងប្រជាជនចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៨ ទើបប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ននេះ។ ហើយសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាអ្នកនយោបាយត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គិភាព ឯកភាពជាតិ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន។សូមជម្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត