ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ឧដុង្គ)
កណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិតក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។

ជាទីសក្ការៈបូជាដ៏មានវ័យចំណាស់មួយ ព្រះវិហារនេះ ត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ នាសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារមានទំហំធំស្កឹមស្កៃដែលមានបណ្តោយ ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និងកម្ពស់២៣.៦ម៉ែត្រ។ នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស។

លោក ឆាយ វិសុទ្ធ ប្រធានយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ដោយសារមើលឃើញថាទីតាំងនេះ មានសារសំខាន់ ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ រៀបចំជាកន្លែងផ្សព្វផ្សាយពីប្រវត្តិអតីតរដ្ឋធានីឧដុង្គ ជាពិសេស ប្រវត្តិសាស្ត្រភ្នំឧដុង្គ ដែលមានសល់សំណល់ជាច្រើនពាក់ព័ន្ធនឹងព្រះចេតិយ ។
លោកបន្តថា ក្រោយពីទុកចោលជាច្រើនឆ្នាំ គឺត្រូវរៀបចំឲ្យក្លាយជាព្រះវិហារឲ្យមានជីវិតឡើងវិញ ទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពុទ្ធបរិស័ទ ហើយគោលបំណងមួយទៀត គឺពន្យល់ណែនាំពីសាវត្ដាសំខាន់ៗ នៃការកកើតទីក្រុងនៅទីនេះ ការកសាងព្រះចេតិយផ្សេងៗ រួមទាំងវត្ថុបុរាណមួយចំនួន ដែលរកឃើញកន្លងមកកាលពីសម័យឧដុង្គ ខណៈបច្ចុប្បន្ន សារមន្ទីរនេះ កំពុងមានព្រះបដិមាធ្វើពីមាស និងប្រាក់ជាដើមជាង ១៤០០អង្គ ។
លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា សារមន្ទីរព្រះវិហារអដ្ឋរស្ស ក្រោយពីសម្ពោធដាក់ឲ្យដំណោះរការនេះទៅ គឺអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ ជាមួយអនុញ្ញាតិឲ្យពុទ្ធបរិស័ទ អាចគោរប្រតិបត្តិសាសនាបាន ក្រោយពីមានការព្រមព្រៀងពីអ្នកប្រចាំការការពារ និងស្ថាប័នពាក់ព័ន្ធ ។
គួរបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើន ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ព្រះវិហារអដ្ឋរស្សនេះ ក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រគល់គម្រោងជួសជុលកែលម្អ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុង ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ ។ ដើម្បីចូលរួមថែរក្សាក៏ដូចជាផ្សព្វផ្សាយមរតវប្បធម៌ ព្រះវិហារត្រូវបានប្រែក្លាយជាសារមន្ទីរ ដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ ។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា មានការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ ថាជាសាសនារបស់រដ្ឋ។ បន្ថែមពីលើនេះ សម្តេចធីបតី និងលោកជំទាវបណ្ឌិត បានជំរុញជាប់ជាប្រចាំនូវការស្វែងរក ថែរក្សា ការពារវត្ថុបុរាណ ដែលជាកេរដំណែលដូចតាខ្មែរ ហើយបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យនាំគ្នាស្វែងយល់ និងថែទាំឱ្យបានល្អផូរផង់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ
















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣