ព័ត៌មាន
ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ
ក្រសួងបរិស្ថានបានរៀបចំកូនឈើប្រមាណ៥លានដើមរួចរាល់ហើយ សម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបានត្រៀមរួចរាល់កូនឈើ៥លានដើម ចែកជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងយុទ្ធនាការ និងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
ឯកឧត្តមបានបន្តទៀតថា កូនឈើដែលបានត្រៀមចែកជូនប្រជាពលរដ្ឋនោះមានជាច្រើនប្រភេទរួមមាន៖ កូនត្នោត១,៥លានដើម ឈើបេង នាងនួន រាំងទឹក ច័ន្ទគីរី ខ្នុរ អំពិលផ្អែម និងកូនឈើក្ងោកជាដើម ហើយកូនឈើទាំងអស់នេះកើតចេញពីថ្នាលបណ្តុះនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ស្ថិតនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង។ កៅពីនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញមកទទួលយកកូនឈើដោយឥតគិតថ្លៃនៅក្នុងពិព័រណ៍«ពន្លកបៃតង» និងតាមមន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។
កាលពីឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកជូនកូនឈើឥតគិតថ្លៃចំនួនជាង៣លាន៤សែនដើមសម្រាប់ដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដីសហគមន៍ជាដើម។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំអនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងនិន្នាការបរិស្ថាន និងជួយកាត់បន្ថយកម្ដៅ ព្រមទាំងឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣