ព័ត៌មាន
ក្រសួងមុខងារសាធារណៈ៖ «វិស័យអប់រំ» ជាវិស័យអាទិភាពលំដាប់ទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ
ភ្នំពេញ៖ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានគិតគូរយកចិត្តទុកដាក់ជាខ្លាំងទៅលើការរៀបចំប្រព័ន្ធអប់រំរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ ដោយបានរៀបចំកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីជាគ្រូបង្រៀន ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន និងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ឱ្យកាន់តែមានភាពប្រសើរឡើង និងមានគុណភាពខ្ពស់។
ក្នុងដំណើរការកសាង និងរៀបចំកែលម្អប្រព័ន្ធអប់រំពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. តែងតែដឹកនាំ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។
ជាក់ស្តែង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំឯកសារស្តីពី «ផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះក្នុងការលើកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ(មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា) ២០២៦-២០២៩»។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ។
គោលបំណងសំខាន់នៃផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះនេះ គឺដើម្បីលើកកម្ពស់គុណភាពសេវាបង្រៀន ការគ្រប់គ្រង និងការចាត់ចែងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងគោលដៅដើម្បី៖ (១).គ្រប់គ្រង និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារដែលមានគុណវុឌ្ឍិខ្ពស់សមស្រប ជំនួសការបង្រៀនពីរថ្នាក់ពីរពេល ថ្នាក់គួបគ្រប់កម្រិត នៅគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្រៀនផ្អែកលើកិច្ចសន្យា ព្រមទាំងបំពេញតម្រូវការមុខវិជ្ជាឯកទេសនៅគ្រឹះស្ថានមធ្យមសិក្សា។ (២).រៀបចំយន្តការ និងបែបបទដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងធ្វើសមាហរណកម្មគ្រូបង្រៀនជាប់កិច្ចសន្យាដែលត្រូវបានជ្រើសរើសផ្អែកលើគោលការណ៍រាជរដ្ឋាភិបាល និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សាសាធារណៈទៅក្នុងក្របខ័ណ្ឌគ្រូបង្រៀន។ (៣).លើកកម្ពស់គុណវុឌ្ឍិ និងធ្វើសមាហរណកម្មបុគ្គលិកអប់រំទៅក្នុងអង្គគ្រូបង្រៀន ក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ អនុលោមតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន។ (៤).កសាង និងពង្រឹងប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឱ្យមានភាពជាក់លាក់ និងច្បាស់លាស់។ (៥).ពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ។





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣