ព័ត៌មាន
ក្រសួងការងារ និងក្រសួងសាធារណការ ជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិតជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព អគ្គស្នងការនគរបាលជាតិ បេឡាជាតិសន្តិសុខសង្គម រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងតំបន់សេដ្ឋកិច្ចពិសេសមេតហាតធេន ព្រមទាំងបងប្អូនអ្នកបើករថយន្តដឹកជញ្ជូនកម្មករនិយោជិតប្រមាណ ៥០០នាក់។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយពីយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព និងសុវត្ថិភាពជាងមុន ឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ដល់កម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ និងជំរុញការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង។
ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចការនេះឆ្លុះបញ្ចាំងពីការគិតគូររបស់រាជរដ្ឋាភិបាលយ៉ាងដិតដល់ ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការធ្វើដំណើរ ដែលជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការគាំទ្រដល់ការដឹកជញ្ជូន និងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ តាមរយៈបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធក្នុងការពិនិត្យលើយន្តការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ ឬការកែលម្អឱ្យកាន់តែមានផាសុកភាព នឹងត្រូវជំរុញឱ្យបានមុនដំណាច់ឆ្នាំ២០២៧ ព្រមទាំងមានការចុះរៀបចំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជូនដល់អ្នកបើកបរនៅខេត្តស្វាយរៀង។ សកម្មភាពទាំងអស់នេះ ទាមទារឱ្យមានទំនួលខុសត្រូវរួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខដុមរមនារបស់បងប្អូនកម្មករនិយោជិតក្នុងពេលធ្វើដំណើរ។
ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការខិតខំលើកកម្ពស់សុវត្ថិភាពសម្រាប់កម្មករនិយោជិត។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តពង្រីកកិច្ចសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ និងកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យមានផាសុកភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ៕
















-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព