ព័ត៌មាន
កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនវគ្គសិក្សាជាច្រើនជំនាញ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
ឯកឧត្តម វង្ស ពិសេន បានស្នើឱ្យភាគីឥណ្ឌាបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក Adhishek Arora បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-ឥណ្ឌា។ លោកបានកោតសរសើរចំពោះសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការចូលរួមសមយុទ្ធរួមទាំងពីរលើក ដែលទទួលបានលទ្ធផលល្អប្រសើរ។
លោកក៏បានគូសបញ្ជាក់ថា ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។ លើសពីនេះ ឥណ្ឌា ដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដូចជាឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលបានបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣