ព័ត៌មាន
ម្ចាស់អាជីកម្មកំពុងមានមោទនភាពលើការផលិត និងការលក់ដូរ ក្រោមស្មារតីស្នេហាជាតិកំពុងមានសម្ទុះ
ម្ចាស់អាជីកម្មផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ គ្រឿងសំអាង ជាពិសេសគ្រឿងបរិភោគ-ឧបភោគ កំពុងមានមោទនភាពលើកិច្ចដំណើរ ការផលិត និងការផ្គត់ផ្គង់ចូលទីផ្សារ ដោយបានកំពុងគាំទ្រជំនួសការនាំចូលជាបណ្តើរៗ ក្នុងបរិការណ៍ដែលស្មារតីស្នេហាជាតិកាន់តែ មានសម្ទុះកើនឡើង។
ម្ចាស់អាជីវកម្ម ដែលផលិតនិងលក់ផលិតផល គ្រឿងបរិភោគ-ឧបភោគ សម្ភារៈប្រើប្រាស់ គ្រឿងសំអាង និងផលិតផលិតផល ផ្សេងៗទៀត លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ក្នុងវេទិកា “សហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្ម” ថា ជុំវិញការការផលិត និងការ លក់ដូរលើទីផ្សារ នៅក្នុងរយៈពេលជិត ៦ ខែ ក្នុងឆ្នាំ២០២៦នេះ បានដំណើរការអាជីវកម្មធម្មតា ទោះបីពិភពលោកការកំពុងមានភាព តានតឹងផ្នែកភូមិសាស្ត្រនយោបាយ បញ្ហាការកើនឡើងថ្លៃប្រេងឥន្ធនៈ នឹងអាចជួបបញ្ហាប្រឈមខ្លះៗ ប៉ុន្តែពួកគាត់នៅក្រាញននៀល នៅដំណើរការខ្សែច្រវាក់ផលិតកម្ម ផលិត និងវេចខ្ចប់ ទោះបីចរន្តនៃការផ្គត់ផ្គង់ចូលទីផ្សារមិនទាន់កើនឡើងជាដុំកំភួនក៏ដោយ។
ចំណែកម្ចាស់អាជីវកម្មដែលផលិតនិងលក់គ្រឿងបរិភោគ-ឧបភោគ មានម្ហូបអាហារ នំចំណី និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ថ្លែងនូវការអរគុណដល់ពលរដ្ឋកម្ពុជា ដែលបានចាប់អារម្មណ៍និងងាយមកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលទាំងនេះបានបង្ហាញឱ្យ ឃើញស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ ជួយជំរុញលើកស្ទួយ និងការឲ្យតម្លៃផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូល។
ដោយឡែកម្ចាស់អាជីវកម្ម ដែលផលិតនិងលក់សម្ភារៈប្រើប្រាស់ គ្រឿងសំអាង និងផលិតផលិតផលផ្សេងៗទៀត បានថ្លែង នូវការសប្បាយចិត្តផងដែរ លើការលក់ផលិតផលរបស់ខ្លួន ទោះបីការលក់ដូរលើទីផ្សារនៅមានកម្រិតក៏ដោយ តែពួកគាត់រំពឹងថា នៅ ពេលខាងមុខនឹងបន្តមានកំណើនថែមទៀត ដើម្បីរួមគ្នាបង្កើតចលនាសេដ្ឋកិច្ចក្នុងស្រុកឱ្យមានកម្លាំងកាន់តែខ្លាំងក្លា និងបង្កើតការងារ និងប្រាក់ចំណូលកាន់តែខ្ពស់។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន សមាគមមានសមាជិក កើនឡើងគួរកត់សម្ភាល់ ដែលបានកំពុងចូលរួមយ៉ាងសស្រាកស្រាំនៅក្នុងអាជីវកម្ម និងបានតាំងចិត្តខ្ពស់ក្នុងការបង្កើតអាជីវកម្ម ជួយ ជំរុញដល់ផលិតផលក្នុងស្រុក សម្រាប់ប្រទេសជាតិយើង ខណៈដែលសមាគម ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការផ្តល់ជា កំលាំង ធ្វើយ៉ាងណាផ្តល់ការគាំទ្រនៅក្នុងដំណើរការផលិត និងការចែកចាយលើទីផ្សារដល់សហគ្រិនជាស្រ្តី។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្ដីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ថ្មីៗនេះថា ទស្សនវិស័យសេដ្ឋកិច្ចតំបន់ និងសកល នៅបន្ត ត្រូវបានហ៊ុព័ទ្ធ ដោយពហុវិបត្តិដូចជា៖ ការកើននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់, សង្គ្រាមពាណិជ្ជកម្ម និងការកើននៃថ្លៃប្រេងឥន្ធនៈ ព្រមទាំងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុជាដើម, ខណៈ កម្ពុជាក៏បាននិងកំពុងបន្តជួបប្រឈមនឹងបញ្ហាទាំងនោះ ផ្ទាល់ និងប្រយោលផងដែរ។ តែទោះបីយ៉ាងណាក្នុងបរិការណ៍ស្មារតី សេ្នហា ជាតិ និងចលនារួបរួមជាតិកាន់តែមានសម្ទុះខ្លាំងឡើង ជួយជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃផលិតផលក្នុងស្រុកខ្ពស់ជាង ផលិតផលនាំចូលពីប្រទេសជិតខាង ដែលទាំងនេះបានកំពុងបង្កើតនូវទំនុកចិត្តដល់ចលនាផលិត និងការលក់ដូរក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា