ព័ត៌មាន
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងនឹងរុះរើបេតុងតាមផ្លូវជាតិលេខ៥ ដែលពលរដ្ឋចាក់លុបចិញ្ចើមផ្លូវ
កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ថា លោកនឹងស្នើសុំកិច្ចសហការពីអាជ្ញាធរស្រុកកំពង់ត្រឡាចម្តងទៀតនៅក្នុងសប្តាហ៍នេះ ដើម្បីចុះអនុវត្តរុះរើជណ្តើឡើងចុះ ដែលជាសំណង់រឹងមាំសាងសង់ដោយអនាធិបតេយ្យនៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ឱ្យអស់ និងហាមឃាត់មិនឱ្យមានការសាងសង់ថ្មីបន្ថែមទៀតឡើយ ដែលជណ្តើអនាធិបតេយ្យទាំងនោះត្រូវបានសង់នៅក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកបានបញ្ជាក់ថា សំណង់ជណ្តើទាំងនេះបានបង្កផលប៉ះពាល់ជាច្រើន ដូចជា ប៉ះពាល់ដល់តួផ្លូវ រាំងស្ទះចរន្តទឹក បណ្តាលឱ្យទឹកដក់ កកដីលើផ្លូវ ដុះស្មៅ ប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពផ្លូវ ព្រមទាំងបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ផងដែរ។ កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនធ្លាប់បានសុំការសហការជាញឹកញាប់ជាមួយអាជ្ញាធរស្រុកកំពង់ត្រឡាច តែមិនទទួលលទ្ធផលឡើយ។
នៅវេលាម៉ោង៩និង២៨នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អ្នកយកព័ត៌មានបានទំនាក់ទំនងលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ដើម្បីបំភ្លឺតាមរយៈ:ប្រព័ន្ធតេលេក្រាម តែលោកមិនបានចូលមើលនោះឡើយ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់លំនៅឋាន ឬអាជីវកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ និងគោរពតាមបទប្បញ្ញត្តិ ដើម្បីរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បរិស្ថាន និងសុវត្ថិភាពសាធារណៈ៕ ដោយ ៖ វាសនា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣