ព័ត៌មាន
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើកការងារលើកកម្ពស់គុណភាព ការស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ព្រោះវាជាការធ្វើពិពិធកក្មសេដ្ឋកិច្ច ក្នុងគោលបំណងលើកម្ពស់ ជីវភាព សុខភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពធន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។
ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រ ទទឹក៨ម៉ែត្រ ស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ក្នុងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ទៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍បទ ពិសេសរាជរដ្ឋាភិបាលដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ និងបានស្នើដល់អាជ្ញាធរមូលដ្ឋានជួយសហការជាមួយក្រុមការងារសាងសង់ ធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ប្រព្រឹត្តទៅ បានដោយរលូន ។
ពលរដ្ឋ និងសិស្សានុសិស្សបានសម្តែងសេចក្តីត្រេកអរចំពោះសមិទ្ធផលថ្មីនេះ ព្រោះពួកគេរំពឹងថា ក្រោយពេលផ្លូវ និងស្ពានស្ថាបនារួច នឹងបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជួនកសិផលទៅកាន់ទីផ្សារ ចំណេញពេលវេលា និងថវិកា ការរស់នៅក៏កាន់តែប្រសើរជាងមុន។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ខេត្តកំពតបានទទួលអំណោយជា គម្រោងស្ថាបនាស្ពានបេតុងវែង៦០ម៉ែទ្រ ទទឹង៨ម៉ែត្រ ពីរាជរដ្ឋាភិបាល ចំនួន ៣ទីតាំង មានស្ពានដំរីផុងនៅស្រុកទឹកឈូ ស្ពាននៅភូមិអន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្ពាននៅភូមិកោះស្លា ឃុំត្រពាំាងភ្លាំង ស្រុកឈូកដែលបានបើកការដ្ឋាននៅពេលនេះ៕ ដោយ ៖ អាន សារីម







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣