ព័ត៌មាន
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅប្រជាពលរដ្ឋខ្មែរចំណាកស្រុកអាចធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តតែម្ដង
ភ្នំពេញ៖ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកមួយចំនួន បាននិងកំពុងប្រកបការងារ ឬមុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ហើយប្រជាពលរដ្ឋខ្មែរទាំងនោះពិបាកក្នុងការទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដំបូង ឬទុតិយតា ករណីអស់សុពលភាព បាត់បង់ ឬខូចខាត នៅមូលដ្ឋានដើមវិញ ដែលជាហេតុនាំឱ្យពួកគាត់ មិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រើប្រាស់ទាន់ពេលវេលា និងស្របតាមតម្រូវការផ្ទាល់ខ្លួន។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យបានកាន់តែប្រសើរជូនប្រជាពលរដ្ឋស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីដោះស្រាយបញ្ហាប្រឈម ខាងលើ ក្រសួងមហាផ្ទៃសម្រេចដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនដល់ប្រជាពលរដ្ឋខ្មែរចំណាកស្រុក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ មានន័យថា ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរដំបូង ឬទុតិយតា ករណីអស់សុពលភាព បាត់បង់ ឬខូចខាត នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។ ឧទាហរណ៍៖ ប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ហើយបានទៅប្រកបការងារនៅខេត្តព្រៃវែង អាចស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣