ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែងជាងគេបំផុតលើពិភពលោក» ១កក្កដា២០១៨-១កក្កដា ២០២៦
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែងជាងគេបំផុតលើពិភពលោក» ដែលទទួលស្គាល់ដោយគណៈកម្មការកំណត់ត្រាពិភពលោក កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨-កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា យុទ្ធនាការ «ក្រមាវែងជាងគេលើពិភពលោក» មិនមែនគ្រាន់តែជាការបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែបាននាំមកនូវការជួបជុំប្រជាជនគ្រប់មជ្ឈដ្ឋានពីគ្រប់ទិសទី ចាប់ពីកុមារអាយុ ៤ឆ្នាំ រហូតដល់លោកយាយលោកតាអាយុ ៨៨ឆ្នាំ សរុបប្រមាណ ២២,៣១៥ នាក់ មកពី ២៥ រាជធានី-ខេត្ត និង ៥៤ ប្រទេស ជុំវិញពិភពលោក ដើម្បីចូលរួមត្បាញក្រមាដែលមានប្រវែងសរុប ១,១៤៩.៨ ម៉ែត្រ ត្រូវចំណាយពេលត្បាញអស់រយៈពេល ៦ខែ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពចំពោះបេសកកម្មបំបែកកំណត់ត្រាក្រមាវែងជាងគេលើពិភពលោក សម្រាប់ប្រជាជនខ្មែរ និងប្រទេសកម្ពុជាទាំងមូល។ លើសពីការត្បាញក្រមាគឺការជំរុញសាមគ្គីភាព និងឯកភាពជាតិ ដែលសរសៃដំបូងបំផុតត្រូវបានត្បាញដោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសរសៃបន្ទាប់ត្បាញដោយសម្ដេចតេជោ ហ៊ុន សែន»។
ឯកឧត្តមបន្តថាសមិទ្ធផលនេះ គឺជាសក្ខីភាពសបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំ ក្រោមស្មារតី «ខ្មែរធ្វើបាន» ដើម្បីរួមគ្នាថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងមោទនភាព និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣