ព័ត៌មាន
កម្ពុជាពន្លឿនការផលិតផលិតផលសម្រេចបង្កើនតម្លៃបន្ថែម និងពង្រឹងភាពធន់សេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការផ្លាស់ប្តូររបស់ខ្លួនពីការនាំចេញវត្ថុធាតុដើមទៅជាផលិតផលសម្រេច និងតម្លៃបន្ថែម ក្នុងគោលបំណងជំរុញភាពធន់នឹងសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើការនាំចូលដោយផ្តល់អាទិភាពដល់ផលិតកម្មក្នុងស្រុក។
ជាក់ស្តែង អ្នកតំណាងឱ្យ ម្ចាស់សិប្បកម្មផលិតទឹកដោះគោពីស្វាយចន្ទី បានឱ្យដឹងថា ការកែច្នៃគ្រាប់ស្វាយចន្ទីទៅជាទឹកដោះគោ មិនត្រឹមតែជួយបង្កើនតម្លៃផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ និងបើកឱកាសឱ្យផលិតផលខ្មែរប្រកួតប្រជែងនៅលើទីផ្សារកាន់តែប្រសើរ។
ដោយឡែក តំណាងឱ្យម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទី បានលើកឡើងថា ការកែច្នៃក្នុងស្រុកអាចបង្កើនតម្លៃផលិតផលបានច្រើនជាងការលក់ជាវត្ថុធាតុដើម ព្រមទាំង ជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងបង្កើតការងារដល់ប្រជាជននៅតាមមូលដ្ឋាន។ ស្រដៀងគ្នានេះដែរ ម្ចាស់សិប្បកម្មកែច្នៃផលិតផលត្រី បានអះអាងថា ការបំលែងត្រីស្រស់ទៅជាផលិតផលសម្រេច អាចរក្សាគុណភាពបានយូរ បង្កើនតម្លៃបន្ថែម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារកាន់តែទូលំទូលាយ ដែលជួយបង្កើនប្រាក់ចំណូលដល់អ្នកផលិត និងអ្នកនេសាទ។
ជាការកត់សម្គាល់ ការរីកចម្រើនរបស់សិប្បកម្មកែច្នៃទាំងនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមាននៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីការនាំចេញវត្ថុធាតុដើមទៅការផលិតផលសម្រេចដែលមានតម្លៃបន្ថែម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងភាពធន់សេដ្ឋកិច្ច និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុង«ពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកែច្នៃជ័រកៅស៊ូ មួយក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយ និងផែនការសកម្មភាព ក្នុងវិស័យកសិកម្ម សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើមទាំងស្រុង ឱ្យទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុកទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ៕អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣