ព័ត៌មាន
ឧត្តមសេនីយ៍ឯក តុប នេត៖គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជិត ១៤លានសន្លឹកត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ឧត្តមសេនីយ៍ឯក តូប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋសរុបប្រមាណជា ១៣លាន ៩សែនសន្លឹក (១៣,៩ លានសន្លឹក) ហើយនៅទូទាំងប្រទេសកម្ពុជា។
ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យដំណើរការយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានបញ្ជាក់ទៀតថា ទាក់ទងការខុសទិន្នន័យលើអត្តសញ្ញាណបណ្ណ ឬក៏ខុសទិន្នន័យនៅលើសំបុត្រកំណើត ដោយកិច្ចការងារនេះចែកជាពីរ ទី១. ក្នុងករណីដែលជាកំហុសបច្ចេកទេស កំហុសតិចតួច ប្រជាពលរដ្ឋអាចទៅដាក់ស្នើសុំកែតម្រូវសំបុត្រកំណើតអត្រានុកូលដ្ឋាននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬក៏នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្រានុកូលដ្ឋាន។ ប៉ុន្តែក្នុងករណីកំហុសធំកែប្រែទិន្នន័យទាំងស្រុង គឺការកែតម្រូវទិន្នន័យមិនមែនជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទេ គឺត្រូវទៅតុលាការ។
ឯកឧត្តមបានបញ្ជាក់ថា ហើយបានជាករណីមួយចំនួនប្រជាពលរដ្ឋបានលើកឡើងថា កែទិន្នន័យខ្លះមានការងាយស្រួលហើយលឿន ប៉ុន្តែទិន្នន័យមួយចំនួនដែលគាត់ស្នើសុំកែ គឺចំណាយពេលយូរ។ ការកែតម្រូវទិន្នន័យនេះ គឺត្រូវធ្វើដោយប្រយ័ត្នប្រយែង ក្នុងករណីដែលបញ្ហានេះជាកំហុសបច្ចេកទេស គឺការកែតម្រូវមិនមានលក្ខណៈស្មុគស្មាញទេ។ ប៉ុន្តែបើសិនជាកំហុសនេះលើសពីកំហុសបច្ចេកទេស (កែពីឈ្មោះមួយទៅឈ្មោះមួយទាំងថ្ងៃខែឆ្នាំកំណើត) នេះជាបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលនៃអត្តសញ្ញាណរបស់គាត់។ ហើយការកែតម្រូវទិន្នន័យត្រូវធ្វើឡើងដោយការស្រាវជ្រាវលើឯកសារទាំងអស់ ហើយករណីមួយចំនួនត្រូវទៅសមត្ថកិច្ចតុលាការ៕
អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣