ព័ត៌មាន
ពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ រដ្ឋសភា បានបំពេញមុខងារស្នូលទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ
នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋសភា បានបង្ហាញរបាយការណ៍លទ្ឋផលការងារ ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥និងលើកទី៦ ដែលមានរយៈពេលបីខែ ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ប្រកបដោយលទ្ឋផលជាទីមោទនៈ។
អំឡុងពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧ ថ្នាក់ដឹកនាំ និងគណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញមុខងារស្នូលទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម គឺមានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាង ព្រមទាំងការងារការទូតសភា។
នៅក្នុងមុខងារនីតិកម្ម អង្គសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បានចំនួន៥លើក និងបើកកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញបានចំនួន២លើក ដោយបានអនុម័តសេចក្ដីព្រាងច្បាប់ដ៏មានសារៈសំខាន់បានចំនួន៣ច្បាប់ មានដូចជា ១-សេចក្តីព្រាងច្បាប់ស្ដីពី កាតព្វកិច្ចយោធា ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនី វៀតណាមនៃសាធារណរដ្ឋសង្គមនិយមវវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និង៣-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។
ចំណែកមុខងារតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគណៈកម្មការនានា និងសមាជិក សមាជិការដ្ឋសភាបានចុះបំពេញការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីលទ្ធផលការងារនៃការអនុវត្តច្បាប់ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់អង្គនីតិប្រតិបត្តិ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីរួមគ្នាដោះស្រាយ ឆ្លើយតបតាមយន្តការរបស់រដ្ឋសភា។
ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិក សមាជិការដ្ឋសភាគ្រប់រូប ក៏បានបំពេញតួនាទីយ៉ាងសកម្មក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលរាជធានី ខេត្ត ទូទាំងប្រទេស ដោយបានចុះសួរសុខទុក្ខ សិក្សាស្វែងយល់អំពីតម្រូវការក្តីកង្វល់និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋចូលរួមការងារសង្គមនិងកម្មវិធីផ្សេងៗ ដោយបានជួយឧបត្តម្ភដល់ប្រជាពលរដ្ឋជួបការលំបាក និងបានជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋផងដែរ។
ដោយឡែកការងារការទូតសភា នៅក្នុងរយៈពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧នេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញការងារការទូតសភាយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានបន្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយសភា រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា អង្គទូតបរទេសប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ ព្រមទាំងជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន៕










-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព