ព័ត៌មាន
សម្ដេចធិបតី ណែនាំក្រសួងការងារ បន្តធ្វើការជាមួយអង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តសហការ និងគាំទ្រដល់អង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជួយដល់សង្គមជាតិ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលគាំទ្រ និងសហការល្អជាមួយ PSE និងបានជំរុញដល់ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានីភ្នំពេញបានជួយគាំទ្របន្ថែមទៀតដើម្បីជួយដល់កុមារកម្ពុជាដែលមានជីវភាពក្រីក្រ និងខ្វះខាត។
សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឲ្យចូលក្នុងអង្គការ PSEផងដែរ។ សម្ដេច ក៏បានថ្លែងអំណរគុណដៃគូ ដែលឧបត្ថម្ភគាំទ្រដល់អង្គការ PSE និងសូមបន្ដគាំទ្របន្ថែមទៀត។
សម្ដេចធិបតីបានថ្លែងថា៖«ចំណែកក្រសួង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមធ្វើការជាមួយអង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ជំនាញវិជ្ជាជីវៈដល់ដល់សិស្សនៅអង្គការ PSE នេះបន្តទៀត»។
បើតាមលោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានឱ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE។
ក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំនេះ លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានបង្ហាញះនូវចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តកាន់តែរឹងមាំលើការដឹកនាំអង្គការ PSE ជាមួយនឹងអាទិភាពសំខាន់ៗមួយចំនួនដូចជា៖ អាទិភាពទីមួយ៖ គឺការជួយកុមារ យុវជន និងគ្រួសាររបស់ពួកគេ ឱ្យឈានទៅរកឯករាជ្យភាព និងភាពម្ចាស់ការផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ យើងជឿជាក់ថា ការអភិវឌ្ឍប្រកបដោយចីរភាព គឺផ្អែកលើការពង្រឹងសមត្ថភាពរបស់គ្រួសារឱ្យអាចឈរជើងដោយខ្លួនឯងបាន។ ដូច្នេះ យើងចង់ «ធ្វើការរួមគ្នាជាមួយគ្រួសារ» មិនមែន «ធ្វើជំនួសគ្រួសារ» នោះឡើយ។
អាទិភាពទីពីរ៖ គឺការបន្តលើកកម្ពស់គុណភាពនៃកម្មវិធីអប់រំរបស់យើងឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងសាលាពន្លឿន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាទិភាពទីបី៖ គឺការធានាថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់យើងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងអាទិភាពទីបួន និងជាអាទិភាពចម្បងចុងក្រោយ គឺការបន្តពង្រឹងនិរន្តរភាព នៃគំរូប្រតិបត្តិការរបស់អង្គការ។ ក្នុងន័យនេះ យើងមានកិត្តិយស សូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី ស្ថាប័នរដ្ឋ និងដៃគូឯកជនជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕











-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព