ព័ត៌មាន
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង ៖ មន្ត្រីរមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់ត្រឡាច បានរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវដោយវាយកម្ទេចជណ្តើរឡើងចុះឡានម៉ូតូសង់រំលោភលើផ្លូវជាតិលេខ៥ក្នុងទីរួមស្រុកកំពង់ត្រឡាច។
នៅថ្ងៃទី០២ ខែកក្កដា នេះ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារចុះវាយកម្ទេច និងរុះរើសំណង់អនាធិបតេយ្យ ដែលជាជណ្តើរឡើងចុះរថយន្ត និងម៉ូតូ សាងសង់នៅខាងមុខលំនៅឋានតាមបណ្តោយផ្លូវជាតិលេខ៥ ជាផ្លូវហាយវ៉េក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពិនិត្យឃើញថា សំណង់ទាំងនោះបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ព្រមទាំងរាំងស្ទះដល់ប្រព័ន្ធរំដោះទឹក បណ្តាលឱ្យកកស្ទះដី និងសំរាម ហើយមានទឹកស្អុយដក់ជាប់ជាប្រចាំ ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន រួមនិងអាជ្ញាធរមានសមត្ថកិច្ចស្រុក បានជូនដំណឹងអោយរុះរើជាយូរមកហើយ តែអ្នកបានសង់សំណង់អនាធិបតេយ្យទាំងនោះ មិនចូលរួមឡើយ។
ក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើការណែនាំ និងហាមឃាត់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិ មិនឱ្យសាងសង់ជណ្តើរឡើងចុះរថយន្ត ឬម៉ូតូរំលោភលើផ្លូវជាតិលេខ៥តទៅទៀតឡើយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងធានាប្រសិទ្ធភាពនៃប្រព័ន្ធរំដោះទឹក កុំអោយកកស្ទះសំរាម ដី ទឹកស្អុយបន្តទៀត។ ប្រសិនបើមិនអនុវត្តតាមទេ អាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច រួមនិងមន្ទីរជំនាញនឹងអនុវត្តតាមនិតិវិធីជាមិនខាន៕ អត្ថបទ ៖ ហុង វាសនា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣