ព័ត៌មាន
អ្នកនាំពាក្យ៖រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាទីផ្សារការងារជូនពលករត្រឡប់មកពីថៃបានជោគជ័យជាទីមោទន
ភ្នំពេញ ៖ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាការងារជូនពលករត្រឡប់មកពីថៃវិញបានយ៉ាងរលូត តាមរយៈកំណើននៃការចុះបញ្ជីថ្មី នៃរោងចក្រ/សហគ្រាស ដែលស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៨ម៉ឺននាក់ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ ដែលចំនួននេះ បាននាំមានកំណើនអ្នកមានការងារធ្វើកើនដល់ជាង ៤៧,០០០ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សន្ទុះការងារនៅក្នុងប្រទេសក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ បានបង្ហាញសញ្ញាវិជ្ជមាន តាមរយៈកំណើននៃការចុះបញ្ជី រោងចក្រ សហគ្រាស ថ្មីៗ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាក់ស្តែង ក្នុងរយៈពេល៥ ខែដើមឆ្នាំ២០២៥នេះ មានរោងចក្រ សហគ្រាសថ្មី បានចុះបញ្ជីថ្មី មានចំនួន ៦៥០ សហគ្រាស ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ៨ម៉ឺននាក់។
ឯកឧត្តម បញ្ជក់ថា លើសពីនេះ ការអន្តរាគមន៍គាំទ្របងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ របស់រាជរដ្ឋាភិបាល ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន។ គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ មានអ្នកទទួលបានការងាធ្វើសរុប ៦៤ ម៉ឺននាក់ ក្នុងនោះអ្នកទទួលបានការងារក្នុងប្រព័ន្ធចំនួនប្រមាណ ៣៤ ម៉ឺននាក់ ហើយពលករដែលបានបន្សំខ្លួនជាមួយការងារ កសិកម្ម, ការងារក្នុងកសិដ្ឋាន, ការដ្ឋានសំណង់, សិប្បកម្ម, ភោជនីយដ្ឋាន, និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ៣០ម៉ឺននាក់។
ឯកឧត្តម មានប្រសាសន៍ដូច្នេះថា៖ «សព្វថ្ងៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងារជាច្រើនទៀតដែលរងចាំបងប្អូនពលករ យើង ដែលកំពុងតែប្រកាសថា អ្នកណាត្រូវការងារសូមអញ្ញើញ អីចឹងយើងឃើញថា វិស័យការងារអត់មាបជួបវិបត្តិទេ យើងដោះស្រាយបានយ៉ាងល្អ ហើយនៅសល់ការងារជាច្រើនទៀតដែលកំពុងរងចាំ។ ទាំងអស់នេះ បើគ្មានការដឹកនាំ ចាត់ចែក និងដោះស្រាយ ប្រកបដោយវាងវៃរបស់សម្តេចធិបតី និងបើគ្មានសេនាធិការល្អនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកដណាស់យើងនឹងជួបវិបត្តិធំនៅពេលនោះ តែយើងបញ្ជៀសបាន»។
សូមបញ្ជាក់ថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ ចំនួនក្រុមហ៊ុន សហគ្រាស និង រោងចក្រ បានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៧ ២៩៩សហគ្រាស ពីចំនួន ៤៦ ៦៤៩សហគ្រាស នៅឆ្នាំ២០២៥ ដែលធ្វើឱ្យមានកំណើនកម្មករ-និយោជិតមានការងារធ្វើសរុប ២ ២៩៦ ៣៤៨នាក់។ នេះបើតាម ឯកឧត្តម ប៉ែន បូណា៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣