ព័ត៌មាន
អត្តពលិកជិត ២ពាន់នាក់ នឹងចូលរួមជិះកង់-រត់ អបអបខួប ៩ឆ្នាំ នៃការបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌ ចុងសប្ដាហ៍នេះ
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) នឹងមកដល់នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដោយមានអត្តពលិកជាតិ និងអន្ដរជាតិយ៉ាងហោចជិត ២ពាន់នាក់ចូលរួម។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា មកទល់ពេលនេះ ការចុះឈ្មោះត្រូវបានបិទ ខណៈតួរលេខអត្តពលិក ដែលបានចុះឈ្មោះតាមរយៈការជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ សម្រាប់កម្មវិធីជិះកង់កញ្ចប់ខ្សែទស្សនកិច្ចចម្ងាយ ៣០គីឡូម៉ែត្រ មានអ្នកចុះឈ្មោះប្រមាណ ៦០០នាក់ មកពី ៤ប្រទេស រួមមានអាល្លឺម៉ង់ អាហ្សេរី ទុយណេស៊ី និងកម្ពុជា។
ចំណែកអត្តពលិក ត្រៀមចូលរួមរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ គឺមានអ្នកចុះឈ្មោះប្រមាណជាង ១ពាន់នាក់ មកពី ១៧ប្រភេទ ដូចជាបារាំង អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ចិន ហុងកុង ញូហ្សឺលែន វៀតណាម ហ្វីលីពីន ស្រីលង្កា ឈឺលី ហូឡង់ ជប៉ុន មីយ៉ាន់ម៉ា អ៊ុយក្រែន និងម្ចាស់ផ្ទះកម្ពុជា។
បែបនេះក្ដី ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការរៀបចំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តកំពង់ធំ នៅតែបើកជំហរ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ ទាំងការចូលរួមផ្ទាល់ និងការអបអរសាទរតាមដងផ្លូវ ដ្បិតការចូលរួមសកម្មភាពកីឡានេះ មិនត្រឹមបានលើកកម្ពស់សុខភាពសាធារណៈ តែក៏ជាការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ទេសចរណ៍ដ៏មានសារៈសំខាន់នេះផងដែរ។
គួរដឹងថា នេះជាលើកដំបូង ដែលក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន បានរៀបចំព្រឹត្តិការណ៍កីឡាធំៗព្រមគ្នា ក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង។
ជាមួយព្រឹត្តិាករណ៍កីឡាទេសចរណ៍ដ៏ធំនេះ គ្រោងនឹងមានថ្នាក់ដឹកនាំជាច្រើនចូលរួម ។ ចំពោះកម្មវិធីជិះកង់ នាព្រឹកថ្ងៃទី៥ ខែកក្កដាចុងសប្ដាហ៍នេះ គឺត្រូវចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅសហគមន៍លក់ក្រឡាន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មុនបញ្ចប់នៅប្រាសាទសំបូរព្រៃគុក ព្រមទាំងកម្មវិធីរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ដែលចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក លើកលែងការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលត្រូវរៀបចំកម្មវិធីរត់នៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្ដង៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣