ព័ត៌មាន
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
កំពង់ចាម៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ តាមរយៈការប្រើច្បាស់អន្តរជាតិ ខណៈអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក៏បានគាំទ្រកម្ពុជា ដែលបានជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយរឿងនេះ ។
ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិខ្ទឹង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា ការជ្រើសយកយន្តការច្បាប់អន្តរជាតិ មកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជារឿងត្រឹមត្រូវ ព្រោះកាលណាជ្រើសយកការប្រយុទ្ធគ្នា ឬសង្គ្រាម នឹងបន្តឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងមហន្តរាយផ្សេងៗ ហើយមានតែការខាតបង់ គ្មានចំណេញអ្វីទាំងអស់ ។
ឯកឧត្តម បានបន្តថា យ៉ាងណាក៏ដោយ ទោះបីជាប្រជាពលរដ្ឋដ៏ច្រើនលើសលុប បានគាំទ្ររាជរដ្ឋាភិបាល ក្នុងការយកច្បាប់អន្តរជាតិមកដោះស្រាយនូវបញ្ហាព្រំដែន ប៉ុន្តែក្រុមអគិតប្រឆាំង ដែលមានចេតនាអាក្រក់ចង់ឲ្យខ្មែរបែកបាក់ជាតិនោះ តែងតែញុះញង់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ដូចនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ។
ជាមួយនេះ ប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច បានជំរុញដល់ប្រជាពលរដ្ឋបន្តខិតខំប្រកបរបរទទួលទាន យកការឈឺចាប់ពីអំពើឈ្លានពានរបស់ប្រទេសថៃ ពង្រឹងសេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រទេសយើងកាន់តែរឹងមាំ ខណៈឯកឧត្តម និងក្រុមការងារ ក៏បានប្ដេជ្ញាបន្តជួយអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយដល់ពលរដ្ឋ ដែលគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណបណ្ណហួសកាលបរិច្ឆេទ ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណបណ្ណ រួមជាមួយនឹងការចុះឈ្មោះបោះឆ្នោត ឲ្យបានទាន់ពេលវេលា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស និងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតនោះ ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ក៏បានថ្លែងឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ សម្រាប់កសាងឈាបនដ្ឋាន (ទីបច្ឆាបូជាសព) និងដងទង់ចំនួន២ដើម នៅក្នុងវត្តទង់ត្រឡាច។ ចំពោះគ្រឿងឧបភោគបរិភោគ ដែលឯកឧត្តម និងក្រុមការងារនាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋ រួមមានថ្នាំពេទ្យ ម្សៅទឹកដោះគោ និងថវិកាចំនួន ៨លានរៀលជាដើម ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ក៏បានប្រគេនព្រះសង្ឃនូវស៊ីម៉ង់ចំនួន ៥តោន ដើម្បីរៀបចំលម្អស្រះទឹក នៅក្នុងវត្តខ្ទឹង ឲ្យកាន់តែមានសោភ័ណភាពស្អាតផងដែរ ៕
អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣