ព័ត៌មាន
ទោះបីតម្លៃប្រេងសាំងថយច្រើន កម្មកររោងចក្រនៅតែទទួលបានប្រាក់បន្ថែម ២,៥០ដុល្លារក្នុងមួយខែ
ការបើកផ្តល់ប្រាក់បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ជូនដល់កម្មករនិយោជិតវិស័យកាត់ដេរ ចំនួន ២,៥០ដុល្លារ ក្នុងមួយខែ នៅតែបន្តអនុវត្តជាប្រចាំ បើទោះបីជាតម្លៃប្រេងឥន្ធនៈមានការធ្លាក់ថ្លៃជាបន្តបន្ទាប់យ៉ាងណាក្តី។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះថា គិតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៣ខែមកខែ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។
លោក បានបន្តថា ការបន្ថែមប្រាក់លើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ជារៀងរាល់ខែនេះ ធ្វើឱ្យកម្មករនិយោជិតមានការសប្បាយចិត្តជាខ្លាំង ពីព្រោះជាការរួមចំណែកមួយដ៏យ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ទោះបីជាមនុស្សមួយចំនួនគិតថាជាចំនួនតិចក៏ដោយ។
ពាក់ព័ន្ធការផ្តល់ប្រាក់បន្ថែមនេះដែរ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍លើការងារនេះ ដែលអាចជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ ជាពិសេសក្នុងស្ថានភាពដែលមនុស្សទូទាំងពិភពលោកកំពុងតែជួបការលំបាកដូចគ្នា ប៉ុន្តែរាជរដ្ឋាភិបាល និងភាគីនិយោជក បែជាងាកមកបន្ថែមប្រាក់ឧបត្ថម្ភបណ្តោះអាសន្នបន្ថែមទៀតទៅដល់កម្មករនិយោជិត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្វែងរកដំណោះស្រាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសាកល ដើម្បីពិភាក្សាក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរកដំណោះស្រាយសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងផងនៃឧស្សាហកម្មរបស់កម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី









-
កីឡា7 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា7 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ