ព័ត៌មាន
សម្ដេចធិបតី ណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់កំណត់ឡើយ
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់កំណត់ឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រីបានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូន ដូច្នេះសូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់បានកំណត់ឱ្យសោះ។
សម្ដេចធិបតីបានណែនាំដល់ក្រសួងសាធារណៈការ និងដឹកជញ្ចូនត្រូវបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ស្ថានីយជញ្ជីងត្រួតពិនិត្យទម្ងន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះយានយន្តដឹកជញ្ជូនលើកកម្រិតកំណត់។
ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានបញ្ជាក់អំពីច្បាប់ស្ដីពីការដឹកជញ្ជូនដែលកំពុងធ្វើវិសោធនកម្មជាថ្មីដោយបានតម្លើងគីឡូក្នុងការដឹកជញ្ជូនពី ៤០តោន ដល់ ៥០តោន ដោយសារផ្លូវថ្នក់នៅក្នុងប្រទេសកម្ពូជាមានគុណភាពល្អ ហើយការតម្លើងនេះបានជួយសម្រួលការដឹកជញ្ជូនទៅដល់អ្នកដឹកជញ្ជូន និងជួយថែរក្សាផ្លូវផងដែរ។
ពាក់ព័ន្ធនឹងការដឹកជញ្ជូននេះដែរ សម្ដេចធិបតីបានបញ្ជាក់ថា៖«សម្រាប់ការដឹកជញ្ជូនធ្វើមិចសូមជួយថែរក្សាទាំងអស់គ្នា ពិតណាស់ក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញ ប៉ុន្តែត្រូវចំណេញនៅក្នុងក្របខណ្ឌដែលច្បាប់អនុញ្ញាត ហើយច្បាប់ធ្វើឡើងមិនមែនដើម្បីគៀបករប្រជាជននោះទេ ច្បាប់ធ្វើឡើងដើម្បីរក្សាតុល្យភាពឈ្នះឈ្នះទាំងអស់គ្នា»។
ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យពង្រឹងលើការងារត្រួតពិនិត្យលើការដឹកជញ្ជូន និងអនុវត្តន៍លើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ត្រូវប្រកបដោយចីរភាព ហើយត្រូវកំណត់ឱ្យបានច្បាស់ធ្វើយ៉ាងណាដើម្បីថែរក្សាផ្លូវឱ្យបានល្អ។
សម្ដេចធិបតីបានថ្លែងថា ក្រសួងត្រូវពិនិត្យឱ្យច្បាស់ចំពោះក្រុមហ៊ុនដឹកជញ្ជូន បើមិនដូចនេះទេផ្លូវដែលរាជរដ្ឋាភិបាលធ្វើដើម្បីមនុស្សរាប់លាននាក់ប្រើនឹងអាចខូច ហើយការវិនិយោគរបស់រដ្ឋ មិនថាជាកម្ចី មិនថាជាថវិកាបដិភាគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាដែលរដ្ឋត្រូវទទួលខុសត្រូវសម្រាប់ប្រជាជនប្រើប្រាស់ ហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នា៕




-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨