ព័ត៌មាន
សម្ដេចធិបតី៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាអាកាសយានដ្ឋានអន្ដរជាតិតេជោទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលម្អិតលើការដាក់អាកាសយានដ្ឋានអន្ដរជាតិតេជោ ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ ខណៈកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុក៏កំពុងកសាងឱ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការបង្កើត អាកាសយានដ្ឋានអន្ដរជាតិតេជោ និងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុឱ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់នេះ គឺជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿងបច្ចេកទេសកម្រិតខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់។
សម្ដេចធិបតីបានថ្លែងថា៖«ព្រលានយន្តហោះនៅភ្នំពេញយើងកំពុងតែទាក់ទងរៀបចំធ្វើយ៉ាងណាដើម្បីបង្កើតជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់, ផែទឹកជ្រៅខេត្តព្រះសីហនុយើងកំពុងកសាងប្លង់មេដើម្បីក្លាយទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ដែរ។ ពាក្យថាតំបន់នេះ គឺហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿងបច្ចេកទេសកម្រិតខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែង ដែលនេះគឺជាការតភ្ជាប់របស់កម្ពុជាលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម»។
សូមជម្រាបថា វិស័យភ័ស្តុភារកម្មកម្ពុជា (Cambodia Logistics Sector) គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកំពុងជំរុញ និងធ្វើទំនើបកម្មយ៉ាងសកម្ម ដើម្បីប្រែក្លាយកម្ពុជាទៅជា មជ្ឈមណ្ឌលភ័ស្តុភារកម្មតំបន់ (Regional Logistics Hub) និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឱ្យមានភាពប្រកួតប្រជែង។
ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងការអភិវឌ្ឍជាតិសំលើការអភិវឌ្ឍវិស័យភស្ដុភារកម្មនេះ រួមមាន ផែនការមេអន្តរកាល៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មជាតិ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយចំណាយសេវាដឹកជញ្ជូន។ ប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិ៖ ប្រព័ន្ធឌីជីថល (ទទួលជំនួយពីសាធារណរដ្ឋកូរ៉េ) សំដៅការធ្វើទំនើបកម្ម ទិន្នន័យ និងព័ត៌មានភ័ស្តុភារកម្មឱ្យមានតម្លាភាព និងល្បឿនលឿន និងដាក់ចេញយុទ្ធសាស្ត្រតំបន់៖ ការធ្វើសេរីភាវូបនីយកម្មទីផ្សារ និងការធ្វើសមាហរណកម្មប្រតិបត្តិការភស្តុភារកម្មជាមួយប្រទេសជិតខាង និងក្នុងតំបន់អាស៊ានផងដែរ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣