ព័ត៌មាន
មន្រ្តីជំនាញក្រសួងបរិស្ថាន ចាត់វិធានការឱ្យឈប់មានការចាក់សំរាម នៅទីលានទុកដាក់សំរាម១កន្លែងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូលតំបន់អូរធម្មជាតិ
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណីបង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។
ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាម១កន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ដែលបានរៀបចំឡើងពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន និងសំណល់រាវលេចចេញ ប៉ះពល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់ខាងលើ។ ក្រុមការងារបានយកសំណាកទឹកមកពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។
មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ការចាក់សំណល់ គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុមការងារ បានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងស្សាហកម្ម ទៅចាក់នៅទីតាំងខាងលើ បង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣