ព័ត៌មាន
ត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផលិតមាសបានចំនួន ២០តោន
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន ដោយវិស័យនេះ កំពុងដើរយ៉ាងសំខាន់ តាមរយៈការបង្កើនការងារជូនប្រជាពលរដ្ឋ ប្រាក់ចំណូលសួយសារ ពន្ធអាករ និងចំណូលពន្ធដារសម្រាប់ជាតិ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ថា ជុំវិញការផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្មរ៉ែមាស គិតត្រឹមឆមាសទី២ ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណចំនួន ១៥ គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ កំពង់ធំ បាត់ដំបង កំពត បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៧ គម្រោង បានកំពុងធ្វើ ប្រតិបត្តិការអាជីវកម្ម និង ៨ គម្រោងផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការដ្ឋាននៅឡើយ។
ទាក់ទិនការផលិតមាសវិញ, នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនទាំង៧ផលិតមាសបានប្រមាណ ៣,៦ តោន និងប្រមូលសួយសារពី រ៉ែមាស បានចំនួនសរុប ១២,៦ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ ដោយមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀត។ ទាក់ទិនការធ្វើអាជីវកម្មរ៉ែមាសនេះ បើចាប់គិតពីឆ្នាំ២០២០ មកដល់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទាំង៧ ផលិតមាសបានប្រមាណចំនួន ២០ តោន ពោលគឺ វិស័យរ៉ែបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស និងបានលើកកម្ពស់ខឿន សេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។
ចំណែកអត្ថប្រយោជន៍ពីគម្រោងអាជីវកម្មរ៉ែមាសនេះ, ក្រៅពីចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ជូនក្រុមហ៊ុន ក៏ជាផ្នែកមួយនៃការបង្កើតបន្ថែមនូវព័ត៌មានវិទ្យាសាស្ត្រភូគព្ភសាស្ត្ររបស់ប្រទេសកម្ពុជា និងការនាំយកបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងវិស័យរ៉ែ សម្រាប់បម្រើឲ្យការកសាងសមត្ថភាពក្នុងស្រុករបស់ប្រជាជនកម្ពុជាផងដែរ។ អត្ថប្រយោជន៍ និងផលវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងសង្គម កើតចេញពីការអនុវត្តគម្រោងនេះរួមមាន៖ ការផ្ដល់ឱកាសការងារ និងប្រាក់ចំណូល, កាត់បន្ថយចំណាក ស្រុកទៅក្រៅប្រទេស, បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ, ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និង សេដ្ឋកិច្ចជាតិ, ការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក, ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន និងការកំណត់ ទិន្នន័យ និងសក្តានុពលធនធានរ៉ែ និងធនធានធម្មជាតិផ្សេងទៀត នៅក្នុងតំបន់គម្រោង៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប