ព័ត៌មាន
មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍
មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមភូមិ សង្កាត់ ខណ្ឌ សាលារៀន និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកំចាត់ជម្រកមូសខ្លា។
ដោយសារការឈានចូលដល់រដូវវស្សា ចំនួនមូសខ្លា បានកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានការផ្ទុះជំងឺគ្រុនឈាម នៅតាមបណ្តាខេត្តមួយចំនួន។
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា គ្រប់មណ្ឌលសុខភាពទាំង៤៦ និងមនី្ទរពេទ្យបង្អែកទាំង៩ បានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច និងមន្រី្តជំនាញបានចុះអប់រំតាមសហគមន៍ បានចំនួន១៥លើក ដាក់ថ្នាំអាបេត ១១៣ភូមិ ស្មើ២៧សង្កាត់ អស់អាបេតចំនួន២១៦០គីឡូក្រាម និងចែកខិតបណ្ណសារអប់រំសុខភាព គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម! ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ មូសខ្លា ពងដាក់ក្នុងទឹកថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ទឹកដក់ក្នុងសំបកកង់ឡាន ម៉ូតូដែលទុកហាលភ្លៀង។
ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ស្ថានភាពនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន២៤២៧នាក់ ក្នុងនោះស្រី១១៨៧នាក់ ប្រុស១២៤០នាក់។ ចំណែកវិធានការណ៍ចំពោះមុខ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មានសម្ភារៈ ឱសថ និងក្រុមគ្រូពេទ្យគ្រប់គ្រាន់ ដើម្បីសង្រ្គោះ និងព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ បន្តយុទ្ធនាការដាក់ថ្នាំអាបែត (យុទ្ធនាការដាក់ថ្នាំអាបែត គឺជាវិធានការគន្លឹះដំបូងគេបង្អស់ដែល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តយ៉ាងសស្រាកសស្រាំនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ដើម្បីកម្ចាត់ដង្កូវទឹកមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងខ្លាំងក្នុងរដូវវស្សា) ក្នុងពាងតាមផ្ទះ និងបាញ់ថ្នាំ កំចាត់មូសតាមសហគមន៍ សាលារៀន និងផ្សព្វផ្សាយការអប់រំ សុខភាព និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពី ការការពារ និងការទប់ស្កាត់ជំងឺគ្រុនឈាម៕ អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣