ព័ត៌មាន
មន្រ្ដីជំនាញ៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាទោះប្រើផែនទី១/២០០ ០០០ ឬផែនទីឯកតោភាគីថៃ
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ច្បាស់ៗថា «ប្រាសាទតាមាន់ធំ» គឺស្ថិតក្នុងទឹកដីកម្ពុជាទោះបីយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ឬយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគីក៏ដោយ។
នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបង្ហាញរូបភាព ផែនទីថតដោយផ្កាយរណប ដែលបង្ហាញនូវខ្សែបន្ទាត់ព្រំដែន ២ ដែលគូសវាសដោយផ្អែក ផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និង ផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយខ្លួនឯង។
នៅក្នុងរូបថតផែនទីថតដោយផ្កាយរណបនោះ ឯកឧត្តម អ៊ិត សុត្ថា បានបង្ហាញនូវទីតាំងរបស់ ប្រាសាទតាមាន់ធំ គឺស្ថិតក្នុងដីកម្ពុជារបស់កម្ពុជា។
ក្រៅពីការពន្យល់បង្ហាញអំពីលក្ខណៈបច្ចេកទេស ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា៖«កុំថាឡើយផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃបានគូសនូវខ្សែព្រំដែនជាឯកតោភាគីនោះ ហើយបាន និងប្រើប្រាស់កន្លងមកដោយខុសច្បាប់ ក្នុងនោះក៏បង្ហាញថា ប្រាសាទតាមាន់ធំ ក៏ស្ថិតនៅក្នុងទឹកដីខ្មែរ។ ទោះបីឥឡូវនេះ ថៃកំពុងតែប៉ុនប៉ង គូសវាសនូវខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលនូវតំបន់ឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ទៅក្នុងទឹកដីថៃ ក៏ផែនទីទាំងនោះ មិនអាចចាត់ទុកថាជាផែនទីដែលមានតម្លៃ និងមានអានុភាពតាមផ្លូវច្បាប់ឡើយ»៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣