ព័ត៌មាន
វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការបង្កើតគម្រោងប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សម្រាប់អនាគតខាងមុខ។ វិស័យឯកជនក្នុងវិស័យដឹកជញ្ជូន បានលើកឡើងដោយគាំទ្រ និងអំពាវនាវឱ្យចូលរួមគោរពច្បាប់និងអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់យូរអង្វែង។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដាថា គម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ពិតជាល្អណាស់ ពីព្រោះថា ក្រៅពីការទាញសេដ្ឋកិច្ច និងផលចំណេញអំពីការដឹកជញ្ជូនក៏ត្រូវថែទាំផ្លូវថ្នល់ផងដែរ។
លោកបានលើកឡើងបន្តដោយគាំទ្រទៀតថា លោកក៏មិនគាំទ្រឱ្យមានការដឹកលើសទម្ងន់ដែររបស់ក្រុមហ៊ុនដឹកជញ្ជូននានា គ្រាដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ប្រកបដោយគុណភាព និងដើម្បីប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋានជាដើម។

ក្នុងកម្មវិធីម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុង/ខេត្តកំពង់ចាម ក្រោមអធិបតីភាពេដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មមានប្រសិទ្ធភាព និងមានភាពវៃឆ្លាត តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណេត ប្រព័ន្ធកាមេរ៉ា CCTV ប្រព័ន្ធកាមេរ៉ា AI និងការលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តិថ្លឹងក្នុងល្បឿនយឺត (Slow Speed Weigh In Motion) ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សាការពារសមិទ្ធផលជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ក្នុងនាមទទួលបន្ទុកអនុវត្តក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាមស្ថានីយជញ្ជីងអចល័ត និងការជំរុញយន្តការក្រុមចល័ត និងក្រុមពិសេសធ្វើការចុះធ្មក់នៅតាមគោលដៅនៅទូទាំងប្រទេស ដើម្បីធានាកាត់បន្ថយឱ្យបានជាអតិបរមានូវសកម្មផាពដឹកជញ្ជូនល្មើសនឹងច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ