ព័ត៌មាន
កម្ពុជារៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ជាលើកដំបូង ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»
ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានរៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ ជាលើកដំបូង។ ការរៀបចំជាលើកដំបូងនេះ ធ្វើឡើងក្រោមប្រធានបទ “ រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម”។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា
ការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នេះឡើង គឺដើម្បីបំផុសការយល់ដឹងជាសាធារណៈ លុបបំបាត់រាល់ទម្រង់នៃការរើសអើង កាត់បន្ថយគំនិតអវិជ្ជមាន ទទួលស្គាល់ សក្តានុពល និងគុណតម្លៃរបស់ជនមានពិការភាព។ ទិវានេះក៏ជាការអំពាវនាវ និងលើក ទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកែសម្រួល និងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីអប់រំពិសេស និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយបរិយាបន្ន ដូចជាការ ប្រើប្រាស់អក្សរប្រៃយ៍ខ្មែរ ភាសាសញ្ញា ការបំពាក់សម្លេង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ ទំនង និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពភ្នែក និងគថ្លង់ ព្រមទាំងបង្កើនកាលានុវត្តភាព សេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារដល់ជនពិការភាពភ្នែក និងគថ្លង់។ ការប្រារព្ធទិវានេះក៏ជាការឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់តម្លៃ និងការទទួលស្គាល់សិទ្ធិ ក៏ដូចជាសក្តានុពលរបស់បងប្អូនជនមានពិការភាពភ្នែក និងគថ្លង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការចូលរួមកម្មវិធីនៅថ្ងៃនេះដែរ ជនមានពិការភាពភ្នែក លើកឡើងថា ទោះពួកគេមានពិការភាពភ្នែក មើលមិនឃើញពិតមែនក្ដី តែពួកគេមិនមែនពិការសមត្ថភាពនោះទេ។ នេះជាការលើកឡើងរបស់ ជនមានពិការភាពភ្នែក ដែលម្នាក់ជាមន្ត្រីនៃក្រសួងសង្គមកិច្ច និងម្នាក់ទៀតជាអ្នកប្រកបរបរចាប់សសៃ។ ពួកគេក៏លើកទឹកចិត្តឱ្យជនមានពិការភាពដទៃទៀត ត្រូវតែប្រឹងប្រែងសិក្សាឱ្យមានចំណេះជំនាញជាចាំបាច់។
សម្រាប់ប្រទេសកម្ពុជា ពុំទាន់មានចំនួនជាក់លាក់ នូវចំនួនជនមានពិការភាព នៅក្នុងឆ្នាំ ២០២៦នេះនោះទេ។ បើផ្អែកលើ ជំរឿនទូទៅនៃប្រជាជននៅឆ្នាំ២០១៩ របស់ក្រសួងផែនការបានបង្ហាញថាអត្រាជនមានពិការភាពដែលមានអាយុ៥ឆ្នាំឡើងសរុប ចំនួន ៤.៩% ស្មើនឹង ៦៨៩,៥៣២នាក់ នៃប្រជាជន សរុប១៥,៥៥២,២១១នាក់ ក្នុងនោះ ជនមានពិការភាពភ្នែក មានអត្រា៣.៦% ស្មើនឹង ៥០៧,៧០០នាក់ និង ជនមានពិការ ភាពគថ្លង់ មានអត្រា ២.៩% ស្មើនឹង ៤០៨,០០០នាក់៕ អត្ថបទ៖ គឹម ហុក








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣