ព័ត៌មាន
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ និងដកហូតទូរស័ព្ទជាង២០០គ្រឿងសង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើស ONLINE SCAMS
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ និងដកហូតទូរស័ព្ទប្រមាណជាង ២០០គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) រួមទាំងរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា 1.6789.I ។
កម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ រួមទាំងទូរស័ព្ទប្រមាណជាង ២០០គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS)។
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលតាមអនុក្រឹតលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចំនួន ២ទីតាំង ដូចខាងក្រោម ៖
-ទីតាំងទី១ : ផ្ទះលំហែ១កន្លែង ស្ថិតនៅភូមិ-សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត រកពុំឃើញជន បរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។
– ទីតាំងទី២ : ក្នុងបុរីសានកូតំបន់ពាណិជ្ជកម្ម ឈួ វិចិត្រ ស្ថិតនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ ប៉ុន្តែមានរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា 1.6789.I ដែលចតចោលនៅទីតាំងខាងលើ។ ក្រោយពីកម្លាំងសមត្ថកិច្ចចាកចេញ ក៏មានជនជាតិចិន ៦នាក់ ចូលមកយករថយន្តបើកចេញ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងដកហូតវត្ថុតាងក្នុងរថយន្ត រួមមាន ទូរស័ព្ទ ១៩៣ គ្រឿង ដុំសាកទូរស័ព្ទ ២គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ និងទូរស័ព្ទផ្ទាល់ខ្លួចំនួន ៨គ្រឿង។
បច្ចុប្បន្ន ជនជាតិចិន និងវត្ថុតាងទាំងអស់ ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣