Connect with us

ព័ត៌មាន

ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

ភ្នំពេញ៖ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គិភ័យ​បាន​ឆាប​ឆេះ​អគារខុនដូ Wealth Mansion នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ភ្លាមៗកម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ​បាន​ចេញ​រថយន្ត​ជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់​អណ្តាត​ភ្លើង​រលត់​ទៅ​វិញ ដោយ​មិន​ឆេះរាលដាលទ្រង់ទ្រាយធំនោះទេ។ ករណីនេះក៏មិន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់ដែរ។

ចំពោះមូលហេតុ និងការខូចខាតសមត្ថកិច្ចកំពុងស្រាវជ្រាវ។ តាមការ​បញ្ជាក់​ពី​សមត្ថកិច្ច​ទីតាំង​ដែល​ឆេះ ​គឺនៅជាន់ទី៤៣ នៃអគារខុនដូ Wealth Mansion៕ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia