ព័ត៌មាន
កម្ពុជាអំពាវនាវឱ្យមានសកម្មភាពសកលកាន់តែខ្លាំងឡើង ប្រឆាំងនឹងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ
ទីក្រុងញូវយ៉ក៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦, ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តអន្តរជាតិឡើងវិញក្នុងការបញ្ចប់អំពើហិង្សាផ្លូវភេទក្នុងជម្លោះ នៅក្នុងកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការគោរព និងការលើកកម្ពស់ច្បាប់អន្តរជាតិ ចំពោះជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះ ដែលដឹកនាំដោយលោកជំទាវ Judith Suminwa Tuluka នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រចាំខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ មិនថារដ្ឋ ឬតួអង្គមិនមែនរដ្ឋ ត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ, ជនល្មើសនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះត្រូវតែត្រូវបានស៊ើបអង្កេត និងកាត់ទោស តាមនីតិវិធីតុលាការដែលមានភាពយុត្តិធម៌ ទុកចិត្តបាន និងពិចារណាដល់ជនរងគ្រោះ ហើយវិធីសាស្រ្តផ្តោតលើជនរងគ្រោះត្រូវស្ថិតនៅជាស្នូលនៃវិធីសាស្រ្តទាំងអស់៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣