ព័ត៌មាន
មន្រ្ដីខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក មែ សុំថន និងក្រុមការងារ ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ ក្នុងឱកាសដ៏សោកសៅនៃមរណភាពមាតាបង្កើតរបស់ លោក កឹម សុខា។
ក្នុងឱកាសនោះ លោក មែ សុំថន បានពាំនាំនូវសមានចិត្ត ការយកចិត្តទុកដាក់ និងការចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ជូនចំពោះ លោក កឹម សុខា និងក្រុមគ្រួសារ។ សមានចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីទឹកចិត្តមនុស្សធម៌ ការគិតគូរយកចិត្តទុកដាក់ និងការចូលរួមសោកស្តាយដោយស្មោះស្ម័គ្រជាមួយក្រុមគ្រួសារសព ក្នុងវេលាដ៏ក្រៀមក្រំនេះ ហើយក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃមនុស្សធម៌ ការគោរពប្រពៃណីខ្មែរ និងវប្បធម៌នៃការចេះចូលរួមរំលែកទុក្ខគ្នាក្នុងសង្គមខ្មែរ។
ក្រុមការងារ ក៏បានឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣