ព័ត៌មាន
សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសចំនួន ៩៤នាក់
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្ត មានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន , លោក មុត សម្បត្តិ និង លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ រដ្ឋបាលតាមអនុក្រឹតលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចំនួន ៣ទីតាំង ដូចខាងក្រោម ៖
– ទីតាំងទី១ : អគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកពុំឃើញជនបរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
– ទីតាំងទី២ : អគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
– ទីតាំងទី៣ : សណ្ឋាគារហាវមេនជីវឌាន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាប់ពីកម្លាំងជំនាញទទួលបណ្តឹងពីនារីរងគ្រោះជនជាតិជប៉ុន ថាមានក្រុមជនសង្ស័យបង្ខាំងមនុស្សធ្វើទារុណកម្មនៅក្នុងបន្ទប់លេខ ៣២២ នៃសណ្ឋាគារហាវមេនជីវឌាន ស្ថិតក្នុងភូមិក្បាលស្ពាន១ កម្លាំងក្រុមប្រតិបត្តិការជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅដល់គោលដៅដើម្បីស្វែងរកនិងជួយសង្រ្គោះនារីរងគ្រោះតាមបណ្តឹង ដោយសហការជាមួយម្ចាស់សណ្ឋាគារឆែកឆេរស្វែងរកនារីរងគ្រោះគ្រប់បន្ទប់គ្រប់ជាន់ តែរកពុំឃើញនារីរងគ្រោះនោះឡើយ ។ ប៉ុន្តែបានរកឃើញជនបរទេសចំនួន ៩៤នាក់ (ស្រី ៣នាក់) ក្នុងនោះ ជនជាតិចិន ៩២នាក់ (ស្រី៣នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ ជនជាតិចិន ៨៨នាក់ (ស្រី ៣នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ ត្រូវបានបញ្ជូនទៅ មណ្ឌលស្នាក់នៅបណ្ដោះអាសន្នកងវ៉ា និងជនជាតិចិន៤នាក់ទៀត បញ្ជូនទៅអធិការក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី។
យោងតាមចម្លើយរបស់មេការសណ្ឋាគារហាវមេនជីវឌានបានឆ្លើយអះអាងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារថា នារីជនជាតិជប៉ុនទាំង២នាក់នោះ បានចាកចេញពីសណ្ឋាគារតាំងពីម្សិលមិញ ដោយខាងសណ្ឋាគារពុំមានការឃាត់ឃាំងដូចការចោទប្រកាន់របស់នារីនោះឡើយ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣