ព័ត៌មាន
ការប្រកួតហែលទឹកកុមារ លើកទី៣ វិលត្រឡប់មកវិញ សហព័ន្ធគ្រោងនឹងរៀបចំនៅដើមខែក្រោយ
សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកកុមារ លើកទី៣ ឆ្នាំ២០២៦ នាថ្ងៃទី០១ ខែសីហា ខាងមុខ ហើយសហព័ន្ធនឹងដាក់៥០វិញ្ញាសាប្រកួតប្រជែង
ដើម្បីវាស់ស្ទង់សមត្ថភាព និងផ្តស់ឳកាស ជូនដល់កុមារា កុមារី ដែលបានហ្វឹកហាត់ហែលទឹកជាមួយគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានទីតាំងក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាកុមារដែលកំពុងហ្វឹកហាត់នៅតាមសាលារៀន និងស្ថាប័ននានាបានចូលរួមប្រកួត ដោយមិនផ្តោតសំខាន់ទៅលើលទ្ធផលចាញ់ ឬឈ្នះនោះទេ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងថា នេះជាការប្រកួតកុមារប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសជូនដល់កុមារា កុមារីខ្មែរ និងកូនបរទេសរស់នៅកម្ពុជាអាចចូលរួមប្រកួតប្រជែង ក៏ដូចជាបំផុសស្មារតីដល់កុមារចូលរួមលេងកីឡាដើម្បីសុខភាព ព្រមទាំងសំឡឹងមើលធនធានបន្តវេនសម្រាប់វិស័យកីឡាហែលទឹកកម្ពុជាផងដែរ។អ្វីដែលផ្តោតខ្លាំងបំផុត គឺការចូលរួមរបស់កុមារា កុមារីឱ្យបានច្រើន រួមទាំងការចូលរួមការលើកទឹកចិត្តពីអាណាព្យាបាលផងដែរ។
លោកបន្ថែមថា ការប្រកួតនេះ គឺដើម្បីបង្កឱ្យមានភាពសប្បាយរីករាយរវាងកីឡាករ កីឡាការិនីវ័យក្មេង គ្រូបង្វឹក និងអាណាព្យាបាល ដោយបងប្អូនមហាជន ជាពិសេសអាណាព្យាបាលអាចយល់ថា ការរៀនចេះហែលទឹក គឺជាការជួយសង្គ្រោះអាយុជីវិតរបស់ខ្លួនឯង នៅពេលដែលធ្វើដំណើរនៅតាមផ្លូវទឹក ឬពេលទៅលេងទឹកក្តី។ ប្រសិនបើពួកគាត់ចេះហែលទឹក គឺពួកគាត់នឹងមានសុវត្តិភាពខ្ពស់ជាងអ្នកមិនចេះហែលទឹក។
សូមជម្រាបថា ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរួមប្រកួត សម្រាប់កីឡាករមួយនាក់ ប្រកួតបាន៥វិញ្ញាសា សម្រាប់កម្រិតអាយុចែកជា៤ប្រភេទ រួមមាន៖វិញ្ញាសាកុមារា-កុមារី ក្រោមអាយុ៦ឆ្នាំ, វិញ្ញាសាអាយុ៧-៨ ឆ្នាំ, វិញ្ញាសាកុមារ អាយុ ៩-១០ ឆ្នាំ និងវិញ្ញាសាសម្រាប់កុមារា កុមារីអាយុ ១១-១២ ឆ្នាំ ដោយសរុបមាន ៥០វិញ្ញាសា៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣