ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម បើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនមួយ ក្រោយមានការចុះផ្សាយពីសារព័ត៌មានជប៉ុន
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលអាចពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ក្នុងករណីពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា កាលពីឆ្នាំ២០២១ បន្ទាប់ពីសារព័ត៌មានជប៉ុន The Japan Times បានចុះផ្សាយព័ត៌មានអំពីករណីនេះ និងបញ្ជាក់ថា កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបាន ទទួលព័ត៌មានអំពីករណីសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០២១។
សេចក្តីជូនដំណឹង បន្តថា សារព័ត៌មានជប៉ុន ក៏បានបញ្ជាក់ថា ករណីនេះ កំពុងស្ថិតក្នុងដំណើរការនីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ក៏បានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។
ក្រសួងពាណិជ្ជកម្ម ពន្យល់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ ក្នុងន័យនេះ ក្រុមហ៊ុន សហគ្រាស ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជី ពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយ ក្រសួង ដូចមានក្នុងបញ្ជីជូនភ្ជាប់។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ ១២៦៦ សម្រាប់ ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈ របស់ក្រសួងជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) រួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។
កាលពីថ្មីៗនេះ ក្រសួងបាន បន្តធ្វើសាមញ្ញកម្ម និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យឈានដល់ ១០០% ក្នុងការផ្តល់សេវាសាធារណៈ តាមរយៈប្រកាសលេខ០៤៤ ព.ណ.ន.ចបព ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការធ្វើសាមញ្ញកម្ម ការងារចុះបញ្ជីពាណិជ្ជកម្មដំណាក់កាលទី២៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ ២០២៦-២០៣១