ព័ត៌មាន
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនជាង ២០% ក្នុងឆមាសទី១ ឆ្នាំនេះ
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិបន្តកើនឡើងជាវិជ្ជមាន ដោយក្នុងឆមាសទី១ ឆ្នាំ ២០២៦នេះ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង២០% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ៣៦,៨៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២០,៥% បើបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
ទិន្នន័យនេះ បញ្ជាក់ទៀតថា ក្នុងចំណោមទឹកប្រាក់ ៣៦,៨៤ ពាន់លានដុល្លារអាមេរិក កម្ពុជាបាននាំចេញទំនិញមានតម្លៃជាប្រាក់ចំនួន ១៧,០៧ ពាន់លានដុល្លារអាមេរិក ហក់ឡើង ១៩,៥% ខណៈដែលកម្ពុជានាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់មានចំនួន ១៩,៧៦ ពាន់លានដុល្លារអាមេរិក។
ប្រទេសចិននៅតែជាតែជាទីផ្សារធំជាងគេបំផុតរបស់កម្ពុជាឈរនៅលំដាប់ទី១ ក្នុងចំណោមទីផ្សារកំពូលទាំង ២០ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំលំដាប់ទី២ និងប្រទេសវៀតណាមគឺជាទីផ្សារធំនៅលំដាប់ទី៣របស់កម្ពុជា ខណៈប្រទេសជប៉ុនឈរនៅលំដាប់ទី៤ និងថៃឈរនៅលំដាប់ទី៥ ព្រមទាំងទីផ្សារសំខាន់ៗមួយចំនួនទៀត ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី,កាណាដា, និងអេស្ប៉ាញ ជាដើម។
កម្ពុជាគឺប្រទេសផលិត និងផ្គត់ផ្គងដ៏សំខាន់ៗមួយទៅកាន់ពិភពលោក ដែលមានផលិត ដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប, គ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងសំបកកងរថយន្ត និង ផលិតផលកសិកម្ម រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ចេក កៅស៊ូ ម្រេច និងផលិតផលកសិកម្មសំខានៗមួយចំនួនទៀត ។
តំណាងសហគ្រាសកែច្នៃម្រេចសរីរាង្គ Bo Tree ដែលមានប្រភពមកពីខេត្តកំពត បានឱ្យដឹងថា សហគ្រាសរបស់កញ្ញាគឺបាននាំចេញម្រេចទៅកាន់ទីផ្សារសំខាន់ៗ ដូចជា ចិន ហុងកុង,តៃវ៉ាន់ ,សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប។
ក្នុងឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់សរុប ៦៥,២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ៣១,២៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧%) និងនាំចូលមកវិញក្នុងទំហំទឹកប្រាក់ ៣៣,៩៦ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៨%)៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣